Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កីឡា​វ៉ូស៊ូ​កម្ពុជា​ត្រៀម​រួច​ហើយ​សម្រាប់​ស៊ីហ្គេម​ឆ្នាំ​នេះ

  • បោះពុម្ព

អគ្គលេខាធិការ សហព័ន្ធកីឡាវ៉ូស៊ូកម្ពុជា ថាកីឡាករ កីឡាការិនី របស់ខ្លួនត្រៀម រួចរាល់ហើយ ដើម្បីត្រៀម ចេញទៅប្រកួត ប្រជែងយកមេដាយ នៅព្រឹត្តិការ កីឡាស៊ីហ្គេម ឯប្រទេសម៉ាឡេស៊ី ចុងខែសីហានេះ។

លោក ម៉ៅ ចន្ថាវុធ ដែលជាអគ្គលេខាធិការសហព័ន្ធកីឡាវ៉ូស៊ូកម្ពុជាបានឲ្យដឹងថា ចំពោះកីឡាករ កីឡាការិនី វ៉ូស៊ូ ទាំងអស់បាន ធ្វើការហ្វឹកហាត់ តាំងពីមុន ការប្រមូល ផ្ដុំកីឡាករជម្រើសជាតិ កាលពីខែ កុម្ភៈមកម្ល៉េះ។ សហព័ន្ធអនុវត្តន៍ បានយ៉ាងល្អ តាមផែនការ របស់ក្រសួងអប់រំ ក៏ដូចជា មជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា បានដាក់ឲ្យ។

ចំពោះផែកការ នោះមាន៣ ដំណាក់កាល គឺទី១ ដំណាក់កាលរៀបចំ ទី២ ដំណាក់កាលត្រៀម និងទី៣ ដំណាក់កាលប្រកួត ហើយនៅពេលនេះ គឺឈានដល់ ដំណាក់កាល ចុងក្រោយនេះហើយ។ អគ្គលេខាធិការ ខាងលើបន្តថា កីឡាករ កីឡាការិនី មួយចំនួន បានចេញទៅ ហ្វឹកហាត់ នៅឯប្រទេសចិន នាពេលកន្លង មកផងដែរ ហើយមើលឃើញ ថាពួកគេមាន ការយល់ដឹងច្រើន ពីការចេញទៅ ហ្វឹកហាត់ផងដែរ។

សមត្ថភាពកីឡាករ កីឡាការិនី នាពេលបច្ចុប្បន្ន នេះមានការ រីកចម្រើន ជាងឆ្នាំមុនៗ ទៅទៀត ដូចជាកម្លាំងកាយ ចលនាផ្សេងៗ មានភាពរហ័សរហួន ប៉ុន្តែលោកក៏ បានតាមដានពីការ រីកចម្រើនរបស់ ប្រទេសជិតខាង ដែលជា ដៃគូប្រកួតប្រជែង ផងដែរ ដើម្បីបង្កើន សមត្ថភាពកីឡាករ បន្ថែមទៀត។ លោក ម៉ៅ សុវណ្ណបញ្ញា ដែលជាគ្រូបង្វឹក ជម្រើសជាតិ កីឡាវ៉ូស៊ូបាន ឲ្យដឹងដែរថា លោកបង្ហាត់ ៦ថ្ងៃក្នុង១សប្ដាហ៍ គឺចាប់ពីថ្ងៃចន្ទ ដល់សៅរ៍ ចាប់ពីម៉ោង ៦-៧ព្រឹកម្ដង ១០-១១:៣០នាទី ថ្ងៃត្រង់ម្ដង និងល្ងាចម៉ោង ៤-៦។

ចំពោះសមត្ថភាព របស់ពួកគេ មានការ រីកចម្រើន ពីមួយកម្រិត ទៅមួយកម្រិត ហើយគុណផល ល្អជាងមុន ទៅទៀត។ បើនិយាយពី ចំណុចខ្វះខាត វិញសម្រាប់ កូនសិស្សលោកក៏មានដែរ គឺកង្វះខាត សម្ភារហ្វឹកហាត់ ព្រោះសម្ភារ ទាំងនោះ មានតម្លៃថ្លៃ ហើយត្រូវទិញ មកពីក្រៅទៀតផង ដូច្នេះជា ការលំបាក ដល់ពួកគេ ហ្វឹកហាត់ ផងដែរ។ កីឡាករ ហេង វាសនា ដែលជា ជម្រើសត្រៀម ចេញទៅស៊ីហ្គេម ក៏បានលើក ឡើងដែរថា ខ្លួនប្ដេជ្ញាចិត្ត ថានឹងខំប្រឹង ប្រកួតយកមេដាយ ជូនប្រទេស កម្ពុជា ឲ្យបានសម្រាប់ ស៊ីហ្គេមនៅ ប្រទេសម៉ាឡេស៊ី ឆ្នាំ២០១៧នេះ។

បច្ចុប្បន្ននេះ កីឡាករ រូបនេះ ខិតខំហ្វឹកហាត់ រៀងរាល់ថ្ងៃ ដើម្បីបង្កើន គុណផល ហើយព្យាយាម កែប្រែចំណុច ខ្វះខាត មួយចំនួនដែល នៅធ្វើមិនទាន់ បានល្អ។ សម្រាប់ ស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ី ដែលចាប់ផ្ដើម ពីថ្ងៃទី១៩ ដល់ ថ្ងៃទី៣០ ខែសីហា នេះ ប្រទេសកម្ពុជា បញ្ចូល២៤ ប្រភេទកីឡា ដើម្បីប្រកួតប្រជែង យកមេដាយ។ ក្នុងនោះ កីឡាវ៉ូស៊ូ កម្ពុជាបញ្ចូនកីឡាករ ៣រូប និងកីឡាការិនី១រូប ហើយពួកគេ នឹងចេញទៅ នៅថ្ងៃទី១៨ សីហានេះ៕

ដកស្រង់ពី៖ Sabay