Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វាយ​សី​​​ចំណាយ ៣​ពាន់​ដុល្លារ​​ទៅ​ហាត់​នៅ​ម៉ាឡេស៊ី​២​សប្ដាហ៍​ត្រៀម​ស៊ីហ្គេម

  • បោះពុម្ព

ក្រុមកីឡាករ វាយសី ជម្រើសជាតិកម្ពុជា នឹងធ្វើដំណើរ ទៅហ្វឹកហាត់ នាប្រទេស ម៉ាឡេស៊ី ចំនួន ២សប្ដាហ៍ ដើម្បីត្រៀម ខ្លួនចូលរួម ប្រជែងមេដាយ ក្នុងព្រឹត្តិការណ៍ កីឡាស៊ីហ្គេម នាប្រទេសម៉ាឡេស៊ី ថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ។

បើតាមសម្ដីលោក ស្ដើង ជា អគ្គលេខាធិការ សហព័ន្ធ កីឡាវាយសី បានឲ្យដឹងថា ក្រុមកីឡាករ ចំនួន ៥រូប និងកីឡាការិនី ចំនួន ១រូប រួមទាំងគ្រូបង្វឹក និងថ្នាក់ដឹកនាំ ចំនួន២រូបផ្សេងទៀត នឹងធ្វើដំណើរ ទៅប្រទេស ម៉ាឡេស៊ី នាថ្ងៃទី៤ ខែសីហាឆ្នាំ២០១៧ ដើម្បីហ្វឹកហាត់ចំនួន ២សប្ដាហ៍ត្រៀមស៊ីហ្គេម។ ក្រុមកីឡាករ ទាំងអស់ មិនវិលត្រឡប់ មកប្រទេសកម្ពុជាក្រោយពេលហ្វឹក ហាត់រួចទេ ពោលគឺបន្ត រង់ចាំចូលរួម ប្រកួតស៊ីហ្គេម នៅទីនោះតែម្ដង។

អគ្គលេខាធិការ រូបនេះបន្ថែមថា ម៉ាឡេស៊ី ជាប្រទេសខ្លាំង ខាងផ្នែក កីឡាវាយសី ហើយការទៅ ហ្វឹកហាត់ នៅទីនោះ ជាឱកាសល្អមួយ ដើម្បីឲ្យ កីឡាករ កម្ពុជា ទទួលបាន បទពិសោធន៍ ថ្មីៗ និងអាចត្រៀម ខ្លួនបានល្អ មួយកម្រិត ទៀតសម្រាប់ ស៊ីហ្គេមឆ្នាំនេះ។ ការទៅហ្វឹកហាត់ នេះខាងប្រទេស ម៉ាឡេស៊ី កំណត់ឲ្យ កម្ពុជាចំណាយ ទឹកប្រាក់ចំនួន ៣ពាន់ដុល្លារ។ កីឡាករដែល ត្រូវទៅហ្វឹកហាត់ នៅប្រទេស ម៉ាឡេស៊ី រួមមាន ទេព ច័ន្ធម៉ារ៉ា, យ៉ាន កុសល, ចេង ភារុំ, ទាវ យ៉ុងវណ្ណៈ, លេង សុភ័ត្រ្តា និងកីឡាការនី កែ ពេជ្រឆរ៉ាវី៕

ដកស្រង់ពី៖ Sabay