បណ្តាញសង្គម

Matic ផ្ទេរ​មក Man Utd ជា​ផ្លូវការ​ក្នុង​កិច្ចសន្យា​៣​ឆ្នាំ​

ក្រុមបិសាចក្រហម Manchester United បានបំពេញ បែបបទ រួចរាល់ក្នុងការ ផ្ទេរយក ខ្សែបម្រើ Nemanja Matic ពីតោខៀវ Chelsea ហើយ ក្នុងតម្លៃ៤០លានផោន។

កីឡាករស៊េប៊ី ដែលទើបនឹង ឈានចូលវ័យ ២៩ថ្ងៃនេះ យល់ព្រមចុះ កិច្ចសន្យា រយៈពេល៣ឆ្នាំ។ ត្បិតតែក្លឹប Man Utd មិនបានបង្ហាញតម្លៃខ្លួន តែបើតាម Goal បានបង្ហាញថា ក្លឹបទាំងពីព្រមព្រៀងគ្នាលក់ Matic ក្នុងតម្លៃ៤០លានផោនមក Old Trafford។

Matic បានបង្ហាញខ្លួន ៣០ប្រកួត កាលពី រដូវកាលមុននៅ Stamford Bridge ក្រោមការ ដឹកនាំរបស់ Antonio Conte។ ចាប់តាំងពីផ្ទេរមក Chelsea កាលពីឆ្នាំ២០១៤ ពីក្រុម Benfica កីឡាករ កម្ពស់ខ្ពស់ រូបនេះបង្ហាញ ខ្លួនបាន១២១ ប្រកួតនិង រកបាន៤គ្រាប់ ក្នុងនាមជាខ្សែ បម្រើការពារ៕

ដកស្រង់ពី៖ Sabay