Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឡៅ​ ចិត្រា៖​ រំពឹង​បងប្អូន​បើ​ឃើញ​ម៉ូតូ​របស់​ខ្លួន​ជួយ​ប្រាប់​ផង

  • បោះពុម្ព

អ្នកប្រដាល់ ល្បីឈ្មោះ នាពេលបច្ចុប្បន្ន និងជា កីឡាករ ជម្រើសជាតិ គុនខ្មែរដែល ត្រៀមខ្លួនចេញ ទៅប្រទេស ម៉ាឡេស៊ី នាចុងខែ សីហានេះ លើកឡើង ពីការសោកស្ដាយ ម៉ូតូដែល ខ្លួនកំពុង ប្រើប្រាស់រាល់ថ្ងៃ ត្រូវ ចោរចូលលួច កាលពីម្សិលមិញ នេះពហុកីឡាដ្ឋានជាតិ។

កីឡាករ ឡៅ ចិត្រា បានឲ្យដឹងថា ម៉ូតូដែល បាត់ទៅនេះ គឺស៊េរី Suzuki let ឆ្នាំ២០១៤ ពណ៌ស ដែលមាន ស្លាកលេខ ភ្នំពេញ 1SI-0209 បាត់ប្រហែល ម៉ោង ១-២ រសៀល ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ នៅក្នុងសាល ហ្វឹកហាត់ប្រដាល់ ឯពហុកីឡដ្ឋានជាតិ នាពេល ដែលខ្លួនសម្រាក ក្រោយហាត់រួច។

អ្នកប្រដាល់ វ័យក្មេង រូបនេះបន្តថា គេពិតជា មានការ សោកស្ដាយខ្លាំង ព្រោះម៉ូតូនេះ ជាញើសជាឈាម ដែលបានមក យ៉ាងលំបាក។ ទម្រាំបាន ម៉ូតូនេះមួយ គេត្រូវឡើង ប្រកួតបែកមុខ បែកមាត់ និងសន្សំប្រាក់ តម្លៃខ្លួន ជាច្រើនខែ ទើបទិញម៉ូតូ នេះបាន។

ចិត្រា ក៏សូមសំណូមពរ ដល់បងប្អូន ដែលបានឃើញ ម៉ូតូមួយគ្រឿង នេះនៅទីណា សូមទំនាក់ទំនង មកខ្លួនផ្ទាល់ តាមរយៈ លេខទូរស័ព្ទ 096 710 62 42 ព្រោះប្អូនចង់ បានម៉ូតូនេះ មកវិញ គ្រាន់ប្រើប្រាស់ សម្រាប់ជិះ ទៅថ្លឹងទម្ងន់ ឬជិះទៅ ប្រកួតនៅ សង្វៀននានាបន្តទៀត។

ឡៅ ចិត្រា ជាកីឡាករ ជម្រើសជាតិ ប្រដាល់គុនខ្មែរ ដែលត្រៀម ចេញទៅ ប្រកួតប្រជែង យកមេដាយ នៅក្នុងព្រឹត្តិការ កីឡាស៊ីហ្គេម លើកទី២៩ នៅប្រទេស ម៉ាឡេស៊ីនា ចុងខែសីហានេះ។ បច្ចុប្បន្ន កីឡាករជើងខ្លាំង ខាងលើរូបនេះ កំពុងហ្វឹកហាត់ ជាមួយកីឡាករ ជម្រើសជាតិ ៤រូបទៀត នៅពហុកីឡដ្ឋានជាតិ៕

ដកស្រង់ពី៖ Sabay