Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រាក់ សុវណ្ណារ៉ា ៖ អាជ្ញាកណ្ដាល​​នៅ​មាន​កម្រិត ក៏​ត្រូវ​​ការ​ការ​លើក​ទឹក​ចិត្ត​ដែរ

  • បោះពុម្ព

លោក ប្រាក់ សុវណ្ណារ៉ា អតីតគ្រូបឹងកេត និងជាគ្រូ បង្វឹកកម្រិត A-License លើកឡើង ពីកម្រិត នៃការកាត់ក្ដី របស់អាជ្ញាកណ្ដាល នៅស្រុកខ្មែរ ព្រមទាំង បង្ហាញចំណាប់ អារម្មណ៍ ជុំវិញតម្រូវការ របស់ក្រុមអាជ្ញាកណ្ដាល ក្នុងស្ថានភាព បច្ចុប្បន្ន។

អតីត គ្រូបង្វឹក ណាហ្គាវើល រូបនេះបាន ឲ្យដឹងថា ក្នុងស្ថានភាព បច្ចុប្បន្នក្លឹប នៅកម្ពុជា មានការប្រកួត ប្រជែងខ្លាំង និងមានភាព រីកចំរើន គួរឲ្យកត់សម្គាល់។ ទន្ទឹមគ្នានោះ កម្រិតកាត់ក្ដី របស់អាជ្ញាកណ្ដាល មិនមានភាព កម្រើកនៃ ការរីកចំរើនឡើយ ដោយសារ ក្រុមអាជ្ញាកណ្ដាល ទាំងនោះ មានការប្រជុំ ពិភាក្សា ហ្វឹកហាត់តិចពេក។

លោកបន្ថែមថា កត្តាខាងលើ អាចមកពី ក្រុមអាជ្ញាកណ្ដាល ទទួលបាន ការលើកទឹកចិត្ត ឬការផ្គត់ផ្គង់ មិនមិនគ្រប់គ្រាន់ ក្នុងការ ទ្រទ្រង់ជីវភាព រស់នៅប្រចាំថ្ងៃ។ ដូច្នេះដើម្បី ជាការលើកទឹកចិត្ត ដើម្បីឲ្យក្រុម អាជ្ញាកណ្ដាល មានការប្រឹងប្រែង អភិវឌ្ឍន៍ខ្លួន សហព័ន្ធបាល់ទាត់ គួរតែមាន ការលើកទឹកចិត្ត ដូចជា បង្កើនប្រាក់បៀវត្សរ៍ ជាដើម។ គ្រូបង្វឹក មានដើមកំណើត មកពីខេត្តកណ្ដាល រូបនេះបាន ចែកផ្លូវគ្នា ជាមួយបឹងកេត កាលពីដើម ឆ្នាំ២០១៧។ មកដល់ សព្វថ្ងៃ រូបលោកមិនទាន់ មានក្លឹបណា ទាក់ទងឲ្យ ទៅដឹកនាំ នៅឡើយ៕

ដកស្រង់ពី៖ Sabay