បណ្តាញសង្គម

UCL រដូវ​កាល​នេះ Carlo Ancelotti ញញើត​ក្រុម​អង់គ្លេស​ជាង​គេ

លោក Carlo Ancelotti ជាអ្នកចាត់ការក្រុម Bayern Munich បានបង្ហាញទស្សនៈថា ក្នុងពាន Champions League រដូវកាលនេះក្រុមធំៗមកពីអង់គ្លេសគឺជាគូប្រជែងពិបាកស៊ីណាស់។

Chelsea និង Manchester United បានត្រលប់មកវិញហើយក្នុងពានដ៏ធំជាងគេសម្រាប់ក្រុមអាជីពនៅអឺរ៉ុប ហើយក៏អាចមានវត្តមានរបស់ Liverpool ដែរ ប្រសិនពួកគេលេងជាប់វគ្គជម្រុះនៅចុងខែនេះ។ ចាប់តាំងពី Chelsea ឈ្នះពាន Champions League កាលពីឆ្នាំ២០១២ មក គ្មានក្រុមអង់គ្លេសណាទៀតទេ ដែលមានវាសនាលើកពាននេះ។ Ancelotti ជឿជាក់ថា ការត្រលប់មកវិញគីឡូធ្ងន់របស់ក្រុមអង់គ្លេសនេះនឹងធ្វើឲ្យពិបាកដល់ក្រុមផ្សេងៗ។

"Champions League ឆ្នាំនេះនឹងមានការប្រកួតប្រជែងកាន់តែខ្លាំង ព្រោះមានក្រុមខ្លាំងមកពីអង់គ្លេសបានចូលរួមវិញហើយដូចជា United, City, Chelsea, Tottenham និង Liverpool។ ដូច្នេះពាន Champions League ពិតជាពិបាកឈ្នះណាស់ ”។ សម្ដីអ្នកចាត់ការវ័៧យ៥៨ឆ្នាំនិយាយ៕

ដកស្រង់ពី៖ Sabay