Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្ដៅ! Neymar ​ទៅ​លា​មិត្ត​រួម​ក្រុម មុន​ពេល​ហោះ​ទៅ​ចរចា​​នៅ​ប៉ារីស

  • បោះពុម្ព

ក្លឹប Barcelona បានបញ្ជាក់ថា Neymar បានដាក់ច្បាប់ សុំមិនមក ហ្វឹកហាត់ ដោយគ្រោង ហោះទៅ ប្រទេសបារាំង ដើម្បីចរចា រឿងផ្ទេរទៅ Paris Saint-Germain។

ខ្សែប្រយុទ្ធប្រេស៊ីលបានទៅដល់កន្លែងហ្វឹកហាត់របស់ក្រុម Barcelona នៅប្រទេសអេស្ប៉ាញនៅថ្ងៃនេះ ប៉ុន្តែវាជាការមកដើម្បីលាមិត្តរួមក្រុមប៉ុណ្ណោះ ហើយគេក៏បានដើរចេញមកវិញភ្លាមៗ។ Barcelona បានបង្ហោះសារមួយលើបណ្ដាញ Twitter ថា៖ "Neymar Jr. បានដាក់ច្បាប់ សុំមិនមកហាត់"។

យោងតាម Goal កីឡាករ Neymar នឹងហោះទៅកាន់ប្រទេសបារាំង ដើម្បីធ្វើការពិភាក្សាជាមួយ PSG ក្នុងកាផ្ទេរបំបែកកំណត់ត្រា២២២លានអឺរ៉ូ។ ប្រភពដដែលបន្តថា កីឡាករវ័យ២៥ឆ្នាំនឹងទទួល៣០លានអឺរ៉ូក្នុងមួយសប្ដាហ៍នៅ PSG ប៉ុន្តែឪពុកកីឡាកររួបនេះចង់បាន៤០លានអឺរ៉ូក្នុងមួយសប្ដាហ៍។ តាមការរំពឹងទុកការសម្រេចផ្ទេរចុងក្រោយអាចនឹងបញ្ចប់នៅចុងសប្ដាហ៍នេះ៕

ដកស្រង់ពី៖ Sabay