បណ្តាញសង្គម

Zidane មាន​សង្ឃឹមពេល​ប៉ះ Man Utd​ ទោះ​លេង​កម្ដៅ​សាច់​ដុំ​កន្លង​មក​ចាញ់​រហូត​ក្ដី​

ត្បិតតែ Real Madrid មិនបានឈ្នះ សោះក្នុងការ ប្រកួតកម្ដៅ សាច់ដុំ ប៉ុន្តែ Zinedine Zidane មានជំនឿជាក់ថា ក្រុមខ្លួននឹង ត្រៀមខ្លួន រួចរាល់សម្រាប់ពាន Super Cup ដែលត្រូវប៉ះ Manchester United នៅថ្ងៃទី ៩ ខែ សីហានេះ។

Zidane នឹងដឹកនាំ ក្រុមទៅកាន់ ទីក្រុង Skopje នៃសាធារណរដ្ឋ ម៉ាសេដូនី ដែលជាទីតាំង ណាត់ជួប បិសាចក្រហម ក្នុងនាម ម្ចាស់ពាន Champions League ជួបម្ចាស់ពាន Europa League។ Real Madrid និង Man Utd បានជួបគ្នា ម្ដងហើយកាល លេងកម្ដៅសាច់ដុំ នៅអាមេរិក ពេលនោះក្រុម មកពីអង់គ្លេស ជាអ្នកឈ្នះ ប៉ុន្តែ Zidane បាននិយាយ ពេលថ្មីៗថា មិនខ្វល់ពីលទ្ធផល កម្ដៅសាច់ដុំឡើយ។

“ពួកយើងមាន សង្ឃឹមខ្ពស់រក ជ័យជម្នះដំបូង នៅថ្ងៃពុធនេះ ពេលលេងទល់ក្រុម MLS All Stars ប៉ុន្តែវាមិនសូវ សំខាន់ពេកទេ។ យ៉ាងណាក្ដី ខ្ញុំគិតថាបន្ទាប់ ពីឆ្លងកាត់ ៤ប្រកួតនេះទៅ ពួកយើងនឹងជួបរឿងល្អ។ ពួកយើង ត្រៀមខ្លួន រួចរាល់ ប្រឹងប្រែង ហ្វឹកហាត់ មិនមាន បញ្ហាអាក្រក់ ច្រើនរឿង កីឡាករ របួសអ្វីនោះទេ ដូច្នេះខ្ញុំ មិនសូវព្រួយ បារម្ភចំពោះ លទ្ធផលទេ ព្រោះខ្ញុំ មើលឃើញ ចំណុចល្អ ច្រើនពីកីឡាករទាំងអស់"។សម្ដី Zidane។

ជាដំណឹងល្អ Ronaldo បានត្រលប់ ចូលហ្វឹកហាត់ ជាមួយក្រុម វិញហើយ ដើម្បីជួយក្រុម បន្ទាប់ពីស្ងាត់ ឈឹងក្នុងរដូវ ក្ដៅនេះ។ តែតាមដំណឹង ចុងក្រោយ មួយទៀត Gareth Bale មានបញ្ហាកជើង អំឡុងពេលហ្វឹកហាត់ កាលពីម្សិលមិញ៕




ដកស្រង់ពី៖ Sabay