Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្រូ​វៀតណាម ​បង្ហាញ​ឈ្មោះ​កីឡាករ​ថៃ​២​នាក់ ​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​កម្ពុជា

  • បោះពុម្ព

លោក Hoang Anh Tuan គ្រូបង្វឹកក្រុម U17 របស់វៀតណាម ដែលធ្លាប់ បានប៉ះ ជាមួយក្រុមថៃ ជាច្រើនលើក នោះបានបង្ហាញ កីឡាករ ជម្រើសជាតិ ថៃ២នាក់ ដែលអាចនឹង បង្កគ្រោះថ្នាក់ ដល់ក្រុមដទៃ បានគឺ Chenrop Samphaodi និង Chaiyawat Buran ។

ក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម នាពេលខាងមុខនេះ ក្រុមវៀតណាម ថៃ កម្ពុជា ឥណ្ឌូណេស៊ី ទីម័រខាងកើត និងហ្វីលីពីន ស្ថិតក្នុងពូល B ជាមួយគ្នា ដែលជាពូលមួយ គេមើលឃើញ ថាសុទ្ធតែក្រុមខ្លាំង។ លោក Hoang ដែលទើបតែ បញ្ចប់ភារកិច្ច ដឹកនាំក្រុម U17 វៀតណាម លេងនៅថៃ កន្លងទៅនេះ បានរៀបរាប់ ថាអ្នកគ្រប់គ្នា ប្រហែលជា គិតថាថៃ មានភាព លេចធ្លោជាងគេហើយ ប៉ុន្តែជាក់ស្ដែង ក្រុមមួយនេះ ក៏មិនលើសក្រុម U22 វៀតណាម ប៉ុន្មានដែរ។

U22 ថៃមានកីឡាករ ល្អច្រើន ប៉ុន្តែពួកគេ មិនមែនគ្មាន ចំណុចខ្វះខាត នោះទេ។ គ្រូបង្វឹក វ័យ៤៩ឆ្នាំ បានបង្ហើប ទៀតថា ក្នុងក្រុម U22 ថៃដែលល្បី ថាខ្លាំងនេះ គឺមានតែ កីឡាករ២នាក់ទេ ដែលអាចជា កម្លាំងស្រួច ក្នុងការរក គ្រាប់បាល់បាន។ កីឡាករ ទាំងពីរនាក់នោះ គឺខ្សែប្រយុទ្ធ Chenrop Samphaodi និងខ្សែបម្រើស្លាប Chaiyawat Buran។ កីឡាករ ទាំងពីរនាក់នេះ សុទ្ធតែមាន បទពិសោធ ច្រើនក្នុងការ លេងលើឆាក អន្តរជាតិ ជាពិសេស ជាមួយក្រុម ជម្រើសជាតិ ថៃនេះ ពួកគេក៏បាន ចូលលេងក្រុម ធំហើយដែរ ក្នុងឆ្នាំ២០១៧៕

ដកស្រង់ពី៖ Sabay