បណ្តាញសង្គម

បឹង​កេត ​អាច​សងសឹក​គូ​សត្រូវ​ចាស់​បាន​​ទេ​​ពាន Singapor Cup ល្ងាច​នេះ?

បឹងកេត នឹងត្រូវជួប គូសត្រូវចាស់ Global FC នាវេលាម៉ោង ៦:៣០នាទី ល្ងាចនេះ នៅទឹកដី Jalan Besar Stadium នៃប្រទេស សិង្ហបុរី ក្នុងពានរង្វាន់ Singapor Cup 2017។

Global ធ្លាប់បាន យកឈ្នះ បឹងកេត ទាំងពីរជើង កាលលេង វគ្គជម្រុះ AFC Cup ដោយជើងទី១ យកឈ្នះបឹងកេត ២-០ នៅទឹកដីកម្ពុជា នឹងជើងទី២ យកឈ្នះ បឹងកេត នៅទឹកដីខ្លួនឯង ៣-១។ និយាយពីបឹងកេត កំពុងបង្ហាញទម្រង់លេងល្អបង្គួរដោយឆ្លងកាត់ ១៤ប្រកួតរកបាន ២៤ពិន្ទុស្ថិតនៅលេខ ៥ ក្នុងតារាងលីគកំពូលកម្ពុជា ។

ចំណែក Global ស្ថិតនៅលេខ ២ក្នុងតារាង លីគកំពូល ហ្វីលីពីន ដោយមាន ២៨ពិន្ទុក្នុង ចំណោម១៤ប្រកួត តាមពីក្រោយ ក្រុមកំពូលតារាង Loyola ដែលមាន ៣០ពិន្ទុ។ ជំនួបនៃ ជើងទី២ រវាងក្រុមទាំង ពីរក្នុងពានរង្វាន់ Singapor Cup 2017 នឹងធ្វើឡើង នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ នៅទីលាន Jalan Besar Stadium នៃប្រទេស សិង្ហបុរី ដដែល៕

ដកស្រង់ពី៖ Sabay