បណ្តាញសង្គម

Floyd​ ​សើច​ចំអក​ថា​ត្រឹម​ ​៣៦​ ​នាទី​ ​គេ​អាច​រក​លុយ​ច្រើន​ជាង​ ​Neymar

Floyd Mayweather នឹងត្រូវជួប ប្រកួតជាមួយ កីឡាករ ម្ចាស់ខ្សែក្រវ៉ាត់ វាយដាក់ទ្រុង UFC ដែលធ្វើឡើង នៅកីឡដ្ឋាន T-Mobile Arena នៅ Las Vegas ថ្ងៃទី២៦ ចុងខែនេះ ហើយ Floyd មានមោទនភាពថា គេនឹងអាច កើបលុយយ៉ាងហោច ៣០០ លានដុល្លារ ឬ ៨ លានដុល្លារក្នុង ១ នាទីយ៉ាងតិច ពីការប្រកួតនេះ។

ក្នុងកិច្ចសម្ភាសន៍ ជាមួយ TMZ Sports សាររបស់ Floyd ទំនងជាមាន ចេតនា សើចចំអកឲ្យ Neymar បន្ទាប់ពីព័ត៌មាន ចុះព្រោងព្រាតស្ដីពី តម្លៃបំបែក កំណត់ត្រា ពិភពលោក ២២២ លានអឺរ៉ូ របស់កីឡាករ ឆ្នើមវ័យក្មេង សញ្ជាតិប្រេស៊ីល។ "ខ្ញុំមានន័យថា ខ្ញុំជាកីឡាករ ដែលស៊ីថ្លៃបំផុត ឥឡូវត្រលប់ មកវិញហើយ មិនអីចឹង? ហើយនៅពេលនេះ ខ្ញុំមិននិយាយ អំពីកិច្ចសន្យា ៤ ឆ្នាំ ឬ ៥ ឆ្នាំនោះទេ។ ៣០០ លានដុល្លារ ខ្ញុំអាចរក បានតែក្នុង ៣៦ នាទីប៉ុណ្ណោះ"។

Floyd ផ្ដល់បទសម្ភាសន៍ឲ្យ TMZ Sports។ កីឡាករប្រដាល់ មុខឌឺ ដែលគេឲ្យរហ័សនាមថា "ស្ដេចលុយ" ប្រកួតបាន ៤៩ដង មិនដែលចាញ់ និងវាយគូ ប្រយុទ្ធឲ្យសន្លប់ ២៦ ដង និងកំពុងរក្សាកំណត់ត្រា ប្រកួតជាង ២ ទសវត្សមិនទាន់ ស្គាល់ពាក្យ "ចាញ់" ហើយការប្រកួត ចុងក្រោយជាមួយ Manny Pacquiao កាលពីឆ្នាំ ២០១៥ Floyd រកបានមិន តិចជាង ២០០ លានដុល្លារទេ៕

ដកស្រង់ពី៖ Sabay