បណ្តាញសង្គម

Coutinho ចង់​ទៅ Barcelona មុន​ទីផ្សារ​ដោះដូរ​កីឡាករ​បិទ

Philippe Coutinho កីឡាករ នាំលេងរបស់ Liverpool ចង់ទៅ ចូលរួមជាមួយ Barcelona តែចង់ចេញពីទឹកដី Anfield ដោយក្ដីរីករាយតាមសម្រួល។

Coutinho ជាគោលដៅ សំខាន់សម្រាប់ ក្រុមយក្ស Barcelona ព្រោះដើម្បី យកទៅជំនួស Neymar ដែលផ្ទេរ ទៅកាន់ Paris Saint-Germain ក្នុងតម្លៃ បំបែកកំណត់ត្រា ១៩៨លានផោន។ Barcelona ធ្លាក់បរាជ័យ សំណើ៧២លានផោន ម្ដងហើយកាលពី ពីរសប្ដាហ៍មុន ហើយពេលនេះ ពួកគេបាន ដំឡើងថ្លៃខ្លួន ម្ដងទៀតដល់១០០លានផោន សម្រាប់កីឡាករ ប្រេស៊ីលកម្ពស់ទាបរូបនេះ

យ៉ាងណាក្ដី ប្រភពជិតស្និទ្ធរបស់ Coutinho បានប្រាប់ឲ្យដឹងថា គេចង់ទៅ ចូលរួមជាមួយ Barcelona មុនពេលទ្វារ ដោះដូរកីឡាករ បិទនៅចុងខែ សីហានេះ។ ប្រសិនជា កីឡាករវ័យ ២៥ឆ្នាំផ្លាស់ទៅ អេស្ប៉ាញមែន នោះគេនឹង បានចាប់ដៃគ្នា ជាមួយដៃគូចាស់នៅ Liverpool គឺកីឡាករ Liverpool នៅកីឡដ្ឋាន Nou Camp។

បើតាមសារព័ត៌មានអេស្ប៉ាញបញ្ជាក់ថា Barca មានទំនុកចិត្តទិញ Coutinho បានមុនចុងសប្ដាហ៍នេះ។ តែបើយោងពីប្រភពកាសែត Mundo Deportivo អះអាងថា Liverpoolចង់បានកីឡាករព័រទុយហ្គាល់ Andre Gomes របស់ Barca ប្រសិនពួកគេបាត់បង់ Coutinho ៕




ដកស្រង់ពី៖ Sabay