Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Barca ឈ្នះ​ Chapecoense ៥-០ ក្នុង​ការ​ប្រកួត​ពាន​សប្បុរសធម៌​

  • បោះពុម្ព

Barcelona បានលេងជាមួយ Chapecoense តាមសន្យា ហើយឈ្នះ ក្នុងលទ្ធផល ៥-០ ក្នុងការប្រកួត ពានមិត្តភាព Joan Gamper មុនបើក រដូវកាល។

៥គ្រាប់ របស់ក្រុមយក្ស អេស្ប៉ាញស៊ុត បញ្ចូលទី ដោយកីឡាករ ៥រូបផ្សេងគ្នាមាន Gerard Deulofeu, Sergio Busquets, Lionel Messi, Luis Suarez និង Denis Suarez។ Chapecoense បានជួប ហេតុការណ៍ ធ្លាក់យន្តហោះ កាលពីឆ្នាំមុន សម្លាប់ជីវិត កីឡាករ និងបុគ្គលិក ប្រមាណ ១៩នាក់។

ក្នុងការប្រកួត យប់មិញ ក្រុមប្រេស៊ីល ខាងលើបានឲ្យ Alan Ruschel ធ្វើជាប្រធានក្រុម ដែលគេ គឺជាកីឡាករ ម្នាក់ក្នុងចំណោម ៣នាក់នៅ រស់រានមាន ជីវិតពីការ ធ្លាក់យន្តហោះ។ Chapecoense បានចុះ ហត្ថលេខា យកកីឡាករ ថ្មី២៥នាក់ និងយក៩ នាក់ចេញ ពីថ្នាលយុវជន របស់ខ្លួន។

គួររម្លឹកថា នេះគឺជា ប្រកួតក្នុង ទឹកដីដំបូងរបស់ Barcelona ក្រោមការ ដឹកនាំគ្រូថ្មី Ernesto Valverde ហើយក៏ជា លើកដំបូងដែរ ដែលក្រុម មានមូលដ្ឋាន នៅកាតាឡាន់ លេងចាប់តាំងពី Neymar ចាកចេញ៕

ដកស្រង់ពី៖ Sabay