Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សណ្ឋាគារ​នៅ​ម៉ាសេដូនី​​ឡើង​ថ្លៃ​ និង​ធ្វើ​ស៊ី​អ្នក​គាំទ្រ​មុន​ប្រកួត​ Super Cup

  • បោះពុម្ព

ការប្រកួតពាន UEFA Super Cup រវាង Manchester United និង Real Madrid នឹងធ្វើការ ប្រកួតយប់នេះ វេលាម៉ោង ១:៤៥នាទី ម៉ោងនៅ កម្ពុជា។

ដូចការ គ្រោងទុក ជំនួបរវាង ជើងឯក Champions League និង Europa League គឺធ្វើឡើង នៅទីក្រុង Skopje ប្រទេសម៉ា សេដូនី ហើយដើម្បី អាចទស្សនា ផ្ទាល់អ្នកគាំទ្រ ក្រុមទាំង សងខាង បានកក់សំបុត្រ និងបន្ទប់ សណ្ឋាគារ ទុកមុនជាច្រើន សប្ដាហ៍មកហើយ។

ដោយសារមាន កំណើនកក់បន្ទប់ ច្រើនខុសពី ធម្មតាសណ្ឋាគារ នៅរដ្ឋធានីនៃ សាធារណរដ្ឋ ម៉ាសេដូនី បានឡើងថ្លៃខ្ពស់ និងប្រព្រឹត្ត សកម្មភាព មិនប្រក្រតី មួយចំនួន។ យោងតាម អ្នកគាំទ្រ មកពី Manchester United ឲ្យដឹងថា លោកបាន កក់បន្ទប់ មុនជាច្រើន ខែមកហើយ តែត្រូវភាគី សណ្ឋាគារ ទារលុយថែម ដោយយកលេស ថាការកក់ទុក មុននោះ យូរពេក។

អ្នកគាំទ្រ ខ្លះទៀត អះអាងខ្លួន ត្រូវចំណាយ បន្ថែមពី ចន្លោះ៥០០ ទៅ៩០០ដុល្លារ ដើម្បីបានបន្ទប់ ដែលកក់ទុក នោះស្នាក់នៅ។ ដោយសារ ការដំឡើង ថ្លៃនេះធ្វើឲ្យ អ្នកគាំទ្រ ខ្លះសុខចិត្តស្នាក់ នៅប្រទេសក្បែរខាង ដូចជា ក្រិក និងប៊ុលហ្គារី ហើយធ្វើ ដំណើរមក ម៉ាសេដូនី តែថ្ងៃ ប្រកួតប៉ុណ្ណោះ។ តាមការប៉ាន់ស្មាន អ្នកគាំទ្រ Manchester United និង Real Madrid ប្រមាណជាង ១០០០០នាក់ នឹងធ្វើដំណើរ ទៅ ម៉ាសេដូនី ដើម្បីទស្សនា គាំទ្រក្រុម របស់ពួកគេ ដោយផ្ទាល់៕

ដកស្រង់ពី៖ Sabay