Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Zidane ទម្លាយ​ហេតុផល​ដាក់ Ronaldo ចូល​ក្នុង​បញ្ជី​ Real ពេល​ប៉ះ​ Man Utd

  • បោះពុម្ព

ស្របពេល Real Madrid កំពុងរៀបចំ ខ្លួនត្រៀម លេងទល់ Manchester United នៅពាន UEFA Super Cup ក្នុងសន្និសីទ កាសែត លោក Zinedine Zidane បានប្រាប់ពី ហេតុផល ដែលបញ្ចូលឈ្មោះ Cristiano Ronaldo ក្នុងបញ្ជីរ បស់ក្រុម។

បន្ទាប់លេចឈ្មោះ Ronaldo ក្នុងបញ្ជី កីឡាករត្រៀមលេង នឹងក្លឹបចាស់ Man Utd នៅយប់នេះ ម៉ោង១:៤៥នាទី បានធ្វើឲ្យ អ្នកគ្រប់គ្នា ភ្ញាក់ផ្អើល យ៉ាងខ្លាំង ព្រោះកាលលេង Pre-Season កន្លងទៅ កីឡាករព័រទុយហ្គាល់ មិនបានបង្ហាញ វត្តមាន ម្ដងឡើយ។

ទាក់ទិននឹង ការបញ្ចូលឈ្មោះ នេះអ្នកចាត់ការ បារាំងបាន និយាយថា៖ "អ្វីដែលធ្វើឲ្យ ខ្ញុំចាប់អារម្មណ៍ ជាងគេនោះគឺ Ronaldo មានលក្ខណៈ គ្រប់គ្រាន់ ដូចថ្ងៃប្រកួត Champions League អញ្ចឹង។ ពេល Ronaldo ចាប់ផ្ដើម ជាមួយពួកយើង គឺមានន័យខ្លាំងណាស់ ហើយវាក៏ មានន័យថា គេក៏ត្រៀម ខ្លួនរួចរាល់ ដើម្បីលេង យប់នេះដែរ យ៉ាងណាក្ដីពួកយើង ចាំមើលទាំង អស់គ្នា។

UEFA Super Cup ជាពាន មួយតម្រូវឲ្យ ជើងឯក Champions League និង Europa League ឆ្នាំមុនមក ប្រកួតប្រជែងគ្នា។ សម្រាប់ Real Madrid ធ្លាប់ឈ្នះពាន នេះ៣ដង រួចមកហើយ ឯ Man Utd ទើបតែលើក បានម្ដងគត់ និងរងជើង ឯក២ដង៕

ដកស្រង់ពី៖ Sabay