Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Busquets ជំរុញ​ឲ្យ Barca ទិញ​កីឡាករ​ថ្មី​បន្ថែម​លឿន​ៗ​ ក្រោយ​ចាញ់​ Real

  • បោះពុម្ព

Sergio Busquets បានប្រាប់ ទៅកាន់ក្លឹប របស់ខ្លួន Barcelona ឲ្យនាំចូល កីឡាករ បន្ថែមទៀតមក បន្ទាប់ពីចាញ់ Real Madrid ៣-១ នៅ Spanish Super Cup កាលពីថ្ងៃ អាទិត្យ។

ខ្សែបម្រើការពារ រូបនេះជឿជាក់ថា ក្រុមរបស់ គេត្រូវការពង្រឹង បន្ថែមទៀត ប្រសិនជា ចង់ប្រកួតប្រជែង និងវាយបក លើសត្រូវចាស់ Real Madrid។ កាលពីម្សិលមិញ Barcelona បានប្រកាសថា ពួកគេទិញបាន Paulinho ពីក្រុមចិន Guangzhou Evergrande ហើយ ប៉ុន្តែមិនទាន់ រកបានកីឡាករ ជំនួស Neymar ដែលចាកចេញទៅ Paris Saint-Germain នៅឡើយទេ។

Barcelona កំពុងតាម ចែចង់ Philippe Coutinho របស់ Liverpool និង Ousmane Dembele របស់ Borussia Dortmund។ ក្នុងចំណោម ពួកគេទាំងពីរ នាក់មានម្នាក់ នឹងត្រូវមក Camp Nou តែបើតាមការសម្លឹងមើល Coutinho ហាក់មាន សង្ឃឹមជាង ព្រោះពេលនេះ គេចង់ចេញ ពីហង្សក្រហម។ Spanish Super Cup ជើងទី២ នឹងលេងនៅយប់ ថ្ងៃពុធ ម៉ោង៤ទៀបភ្លឺ ស្អែកនេះ៕

ដកស្រង់ពី៖ Sabay