Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Coutinho ត្រូវ​ដក​ឈ្មោះ​​ពី​បញ្ជី​ Liverpool ​ជម្រុះ​ Champions league

  • បោះពុម្ព

Philippe Coutinho ត្រូវបានដក ឈ្មោះចេញពី បញ្ជីក្រុម Liverpool សម្រាប់ការ ប្រកួតជម្រុះ Champions League ជើងទីមួយ ទល់នឹង Hoffenheim។

ការដកឈ្មោះ ធ្វើឡើងប៉ុន្មាន ថ្ងៃប៉ុណ្ណោះ ក្រោយខ្សែ បម្រើវ័យ២៥ឆ្នាំ ដាក់សំណើសុំចេញពីក្លឹប ដើម្បីទៅចូលរួមជាមួយ Barcelona ក្នុងតម្លៃខ្លួន ១០០លានអឺរ៉ូ។ Coutinho កាលពីថ្ងៃអាទិត្យ ក៏អវត្តមាន ប្រកួតរបស់ Liverpool ម្ដងដែរ ដោយសារ មានអាការៈ ឈឺខ្នង។

Barca ទើបតែលក់ Neymar ទៅ Paris St-Germain ក្នុងតម្លៃ ២០០លានផោន ធ្វើឲ្យពួកគេ ព្យាយាមយក Coutinhoទៅជំនួស តំណែងទំនេរ។ យ៉ាងណាក៏ដោយ Coutinho ទើបតែបន្ត កុងត្រាថ្មី កាលពីដើមឆ្នាំហើយ ក្នុងកុងត្រានោះ មិនអនុញ្ញាត ឲ្យក្លឹបណាទិញ ផ្ដាច់កុងត្រាទេ។

Liverpool នឹងប្រកួត ជម្រុះយប់នេះ នៅទឹកដីអាល្លឺម៉ង់ ហើយជើងទីពីរ នឹងធ្វើនៅ កីឡដ្ឋាន Anfield ថ្ងៃទី២៣ សីហា។ កីឡាករ ២២ រូបដែលទៅ ប្រកួតមាន Arnold, Moreno, Lovren, Milner, Wijnaldum, Henderson, Can, Mane, Salah, Firmino, Kent, Solanke, Origi, Gomez, Klavan, Flanagan, Robertson, Matip, Grujic, Mignolet, Karius, Ward៕ 

ដកស្រង់ពី៖ Sabay