Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Real Madrid ​មាន​ពេល​១០​ថ្ងៃ ​តវ៉ា​រឿង​គេ​ពិន័យ​ Ronaldo ​៥​ប្រកួតក្លឹប Real Madrid ​មាន​ពេល​១០​ថ្ងៃ​ក្នុង​ការ​តវ៉ា​រឿង​សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ​ពិន័យ​កីឡាករ Cristiano Ronaldo ​ចំនួន​៥​ប្រកួត ​ពី​បទ​ច្រាន​អាជ្ញាកណ្ដាល​អំឡុង​ពេល​រូបគេ​ទទួល​បាន​កាត​ក្រហម​ក

  • បោះពុម្ព

ក្លឹប Real Madrid មានពេល ១០ថ្ងៃ ក្នុងការតវ៉ា រឿងសហព័ន្ធបាល់ទាត់ អេស្ប៉ាញពិន័យ កីឡាករ Cristiano Ronaldo ចំនួន៥ប្រកួត ពីបទច្រាន អាជ្ញាកណ្ដាល អំឡុងពេលរូបគេ ទទួលបានកាត ក្រហមក្នុងប្រកួតជាមួយ Barcelona ។

៥ប្រកួតរបស់ Ronaldo គឺពិន័យ ១ប្រកួតក្នុងពាន Spanish Super Cup និង៤ប្រកួត ទៀតគឺក្នុងពានរង្វាន់ La Liga ។ លោក Ricardo de Burgos Bengoetxea ដែលជាអាជ្ញាកណ្ដាលកាត់សេចក្ដីក្នុងប្រកួតនោះ បានសរសេរក្នុងរបាយការណ៍ថា Ronaldo បង្កកំហុសដោះអាវចោលត្រូវបានកាតលឿង ហើយធ្វើពុតជាដួលបានកាតលឿង១ទៀត ត្រូវជាកាតក្រហម។

ខ្សែប្រយុទ្ធ រូបនេះ មិនសប្បាយ ចិត្តចំពោះ ការពិន័យ ហើយបង្ហាញ កាយវិការ មិនសមរម្យ ច្រានអាជ្ញាកណ្ដាល ដោយចេតនា។ តាមរបាយការណ៍ នេះហើយ ទើបបានជា សហព័ន្ធបាល់ទាត់ អេស្ប៉ាញពិន័យកីឡាករ វ័យ៣២ឆ្នាំ៤ ប្រកួតតែម្ដង ព្រោះយោង ទៅតាមច្បាប់ ចំណុចទី៩៦ ដែលបានសរសេរ ថាកីឡាករ ណាច្រាន អាជ្ញាកណ្ដាល ដាល់ ទាត់ធាក់ ឬបង្ហាញកាយវិការ មិនល្អដាក់អាជ្ញា កណ្ដាលត្រូវជាប់ពិន័យពី៤ទៅ១២ប្រកួត។

យ៉ាងណាមិញ ក្លឹបមាន សិទ្ធិក្នុងការតវ៉ា ចំពោះការពិន័យនេះ រយៈពេល១០ថ្ងៃ ហើយបើគ្មាន សកម្មភាព ណាមួយទេ នោះនឹងត្រូវបាន អនុវត្តតែម្ដង។ ដូច្នេះហើយ បើការតវ៉ាមិន ធ្វើឡើងទេនោះ Ronaldo នឹងត្រូវ ខកខានការប្រកួត ដូចជាប៉ះ Barcelona ជើងទី ២ Spanish Super Cup ប៉ះក្រុម Deportivo La Coruna Valencia Levente និង Real Sociedad នៅពានរង្វាន់ La Liga ៕

ដកស្រង់ពី៖ Sabay