Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

UCL: Liverpool សង្ឃឹមខ្ពស់ទៅវគ្គបន្តក្រោយឈ្នះ Hoffenheim

  • បោះពុម្ព

Liverpool បានយក ឈ្នះម្ចាស់ផ្ទះ Hoffenheim ២ ទល់នឹង១ ក្នុងការ ប្រកួតជម្រុះ UEFA Champions League ជើងទីមួយ។

កាលពីយប់មិញ ក្រុមទាំងពីរ មានបាល់វាយ សម្រុកទៅវិញ ទៅមកដូចគ្នា ហើយនៅនាទី១១ ក្រុម Hoffenheim បានបាល់ពិន័យ ប៉េណាល់ទី មួយគ្រាប់ តែធ្វើមិនបាន សម្រេច។ លុះដល់នាទី១៤ Salah មានឱកាស ដាច់មួយស្មើ ជាមួយអ្នកចាំទី តែស៊ុតមិនចូល។

នៅនាទី៣៤ កីឡាករវ័យក្មេង Trent Alexander-Arnold បានទាត់ Free Kick បញ្ចូលទីឲ្យ Liverpool យ៉ាងល្អ ធ្វើឲ្យពួកគេ នាំមុខ១-០ នៅវគ្គទីមួយ។ នាទី៧៤ Milner បានលើកបាល់ ចូលតំបន់ គ្រោះថ្នាក់ ហើយបុកទ្រូង ខ្សែការពារ Haavard Nordtveit របស់ Hoffenheim ចូលទី ធ្វើឲ្យក្រុមលោក Jurgen Klopp នាំមុខ ២-០។

រៀបនឹងចប់ ការប្រកួតទៅហើយ ខ្សែប្រយុទ្ធ អាល្លឺម៉ង់ Mark Uth បានទាត់សង ឲ្យម្ចាស់ផ្ទះបាន មួយគ្រាប់វិញ ធ្វើឲ្យចប់ការ ប្រកួតជើងទីមួយ Hoffenheim ១-២ Liverpool។ ការប្រកួតជើងទីពីរ នឹងលេងថ្ងៃទី ២៤ ខែសីហា នៅទឹកដី Anfield ប្រទេសអង់គ្លេស វិញម្ដង៕

ដកស្រង់ពី៖ Sabay