Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Neymar៖ "ខ្ញុំ​សង្ឃឹម​ថា​ Paulinho នឹង​សប្បាយ​ចិត្ត​នៅ​ Barca ដូច​ខ្ញុំ​ពី​មុន​ដែរ"

  • បោះពុម្ព

កីឡាករ ថ្លៃបំផុត ក្នុងកំណត់ត្រា បាល់ទាត់ Neymar Jr កាលពី ថ្មីៗនេះ បានផ្ញើសារ អបអរសាទរ ដល់កីឡាករ រួមសញ្ជាតិ ប្រេស៊ីល Paulinho ចំពោះការ ផ្ទេរជាផ្លូវការ របស់គេពីក្លឹប ចិន Guangzhou Evergrande មកក្លឹប អ្នកមានបុណ្យ Barcelona កាលពីថ្ងៃ ម្សិលមិញ។

អតីត កីឡាករ ក្លឹបអ្នកមានបុណ្យ រូបនេះ បានបង្ហោះ ក្នុងបណ្ដាញសង្គម Instagram ផ្លូវការ របស់ខ្លួនថា "បងប្រុស, សុំឲ្យមាន សំណាងល្អ ដល់អ្នក ខ្ញុំសង្ឃឹមថា អ្នកនឹងសប្បាយ ចិត្តនៅទីនោះ ដូចខ្ញុំកាល ពីមុនអញ្ចឹង។"

ការនាំចូល នូវកីឡាករ Paulinho ក្នុងតម្លៃ ៤០លានអឺរ៉ូ នេះគឺជា ការទិញលើកទី១ ហើយរបស់ ក្លឹបអ្នកមានបុណ្យ បន្ទាប់ពី លក់កីឡាករ Neymar ទៅក្លឹបមហាសេដ្ឋី PSG ក្នុងតម្លៃ ថ្លៃបំផុត ក្នុងប្រវត្តិសាស្ត្រ បាល់ទាត់ កាលពីពេលថ្មីៗនេះ។ អតីតខ្សែបម្រើក្លឹប Spurs វ័យ២៩ឆ្នាំ Paulinho នឹងបង្ហាញ ខ្លួនជាកីឡាករ របស់ក្លឹប អ្នកមានបុណ្យ ជាផ្លូវការនា ថ្ងៃព្រហស្បតិ៍នេះ៕


 

ដកស្រង់ពី៖ Sabay