បណ្តាញសង្គម

Pique៖ "វា​​ជា​លើក​ដំបូង​ហើយ ខ្ញុំ​​​មាន​អារម្មណ៍​ថា Barca អន់​ជាង Madrid”

Gerard Pique បាននិយាយថា នេះជាលើកដំបូង ចាប់តាំងពី ចូលរួមជាមួយ Barcelona គេមានអារម្មណ៍ថា ក្រុមខ្លួនអន់ជាង Real Madrid បន្ទាប់ពីក្រុមលោក Zinedine Zidan លើកពាន Spanish Super Cup។២គ្រាប់ក្នុងវគ្គទី១ សម្រេចដោយ Marco Asensio និង Karim Benzema ជួយឲ្យ Madrid ឈ្នះ Barcelona ទាំងពីរជើង ៥-១ គ្រងពាន Spanish Super Cup ជាលើកទី១០។

ក្នុងការប្រកួត Pique ត្រូវបានប្ដូរ ចេញនៅវគ្គទី២ ដោយសារមាន របួសជើងឆ្វេង។ ក្រោយចប់៩០នាទី ខ្សែការពារ អេស្ប៉ាញរូបនេះ យល់ថា ការលេងរបស់ Madrid ល្អ ហើយពេលនេះ កំពុងមានកម្រិតខ្ពស់ជាង Barca។ “ក្នុងរយៈពេល៩ឆ្នាំ ដែលខ្ញុំមកដល់ Barca វាជាលើកដំបូងហើយ ខ្ញុំមានអារម្មណ៍ថាក្លឹបខ្សោយជាង Madrid។ ពួកយើមិនមានពេលវេលាល្អជាមួយគ្នា ក្នុងនាមជាក្រុមមួយសោះ។ ពួកយើងទាំងអស់គ្នាគួរតែស្និទ្ធស្នាលនឹងគ្នាតាមដែលអាចធ្វើបាន និងដើរទៅមុខ។ ពួកយើងត្រូវរស់នៅក្នុងភាពបរាជ័យនេះ និងទទួលស្គាល់ថា Real ពិតជាខ្លាំងជាងពួកយើងនៅពេលនេះ។ ប៉ុន្តែរដូវកាលនៅវែងឆ្ងាយទៀត និងត្រូវពង្រឹងទៅមុខបន្ត៕

ដកស្រង់ពី៖ Sabay