Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Barca ធ្លាប់​បដិសេធ​​ទិញ​ Asensio ក្នុង​តម្លៃ​ត្រឹម​ ៤,៥​លាន​អឺរ៉ូ​

  • បោះពុម្ព

Barcelona សឹងតែមាន ឱកាសទិញ យកយុវជនឆ្នើម Marco Asensio ពី Mallorca ទៅហើយ កាលពី ឆ្នាំ២០១៤ ដែលកាលណោះ មានតម្លៃ ត្រឹមតែ៤,៥លានអឺរ៉ូ។

យ៉ាងណា ក៏ដោយ ការព្រមព្រៀង បានរលាយបាត់ ទៅវិញដោយសារ Barcelona មិនចង់ ចំណាយ៤,៥លានអឺរ៉ូ ហើយចង់ឲ្យតែ២,៥លានអឺរ៉ូប៉ុណ្ណោះ។ នេះបើយោងតាមការទម្លាយឲ្យដឹងពីលោក Horacio Gaggioli ជាភ្នាក់ងារផ្ទាល់របស់កីឡាករ។ “Barca បានប្រាប់ខ្ញុំថាពួកគេមិនអាចឲ្យតម្លៃ៤,៥លាននោះបានទេ។

ពួកគេបាត់បង់ឱកាសយក Asensio ធ្វើឲ្យ Real Madrid ឆក់យកបានដោយឲ្យថ្លៃលើស២០ដង"។ Horacio ប្រាប់ដូច្នេះ។ គួររម្លឹកថា Asensio បានក្លាយជាតួអង្គសំខាន់ជួយ Real Madrid ឈ្នះ Barcelona នៅពាន Spanish Super Cup ដោយខ្សែបម្រើវ័យ២១ឆ្នាំរូបនេះស៊ុតបញ្ចូលទី២គ្រាប់ម្នាក់ឯងនៅការប្រកួតទាំងពីរជើង ហើយគ្រាប់បាល់ទាំងនោះសុទ្ធតែជាបាល់ពីចម្ងាយយ៉ាងល្អឥតខ្ចោះ៕

ដកស្រង់ពី៖ Sabay