Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Ramos ​ថា​​សប្បាយ​ចិត្ត​ ​ពេល​ឃើញ​ Barcelona ​ចាញ់​នៅ​ UCL

  • បោះពុម្ព

Sergio Ramos ប្រធានក្រុម Real Madrid បានសារភាពថា ខ្លួនពិតជាមានអារម្មណ៍សប្បាយចិត្តមែន នៅពេលឃើញ Barcelona ចាញ់ PSG ៤-០ នៅ UEFA Champions League វគ្គ១៦ក្រុម ជើងទី១ កាលពីយប់ថ្ងៃអង្គារ។

ក្រោយរួមចំណែកជួយឲ្យ Real ឈ្នះ Napoli ៣-១ នៅ UEFA Champions League យប់មិញ កីឡាករជម្រើសជាតិអេស្ប៉ាញរូបនេះ ត្រូវបានអ្នកសារព័ត៌មានសួរថា តើសប្បាយចិត្តទេ ពេលឃើញ Barcelona ចាញ់ធ្ងន់កនៅទីក្រុងប៉ារីស? ពេលនោះ Ramos បានឆ្លើយតបត្រង់ៗថា៖ "ខ្ញុំមិនបដិសេធទេ។

ខ្ញុំមិនចង់ឃើញមិត្តភ័ក្ដិរបស់ខ្ញុំឈឺចាប់ទេ ប៉ុន្តែជាក់ស្ដែងខ្ញុំមិនចូលចិត្តពេល Barcelona ឈ្នះ”។Ramos ត្រូវបានដូរចេញនៅ១៩នាទីចុងក្រោយយប់មិញ ដោយសារមានអាការៈឈឺចាប់បន្តិចបន្តួច។ កីឡាករវ័យ៣០ឆ្នាំ បញ្ជាក់ថា៖ "ខ្ញុំឈឺចាប់ត្រង់ត្រគាកនិងឈឺសាច់ដុំតិចតួច។ ខ្ញុំព្យាយាមបន្តលេងរហូត តាមដែលខ្ញុំអាចធ្វើបាន និងរហូតដល់ខ្ញុំយល់ថាលទ្ធផលបានល្អហើយ។ សង្ឃឹមថា នឹងមិនមានបញ្ហាអ្វីធ្ងន់ធ្ងរទេ”៕

ដកស្រង់ពី៖ Sabay