Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សារ​​របស់​តារា​ឆ្នើម​បាល់បោះ​កម្ពុជា​មក​ពី USA ឧទ្ទិស​​ស៊ីហ្គេម​ជូន​មិត្ត​ម្នាក់​

  • បោះពុម្ព

កីឡាករ បាល់បោះ ឆ្នើមជម្រើសជាតិ កម្ពុជា មកពីសហរដ្ឋអាមេរិក Dominic Anthony Dar ទើបតែ បានមកដល់ ប្រទេសកម្ពុជា កាលពីម្សិលមិញ ដើម្បីចូលរួម ជាមួយក្រុមបាល់បោះ ជម្រើសជាតិ កម្ពុជា ក្នុងព្រឹត្តិការណ៍ កីឡាស៊ីហ្គេម នាពេល ខាងមុខនេះ។

ពេលមក ដល់កម្ពុជាភ្លាម ដាអង់តូនី ដូមីនិច បានសរសេរ សារលើ Facebook របស់ខ្លួនថា ៖«ទើបតែមកដល់ កម្ពុជាដោយ សុវត្ថិភាព! សូមឲ្យខ្ញុំ អាចដាក់ ទង់ជាតិកម្ពុជា លើទ្រូងរបស់ខ្ញុំ និងតំណាងឲ្យមិត្តភ័ក្ដិ ក្រុមគ្រួសារ អ្នកគាំទ្រ និងអ្នកដែល មានមន្ទិល អំពីកីឡាបាល់បោះ។ ស៊ីហ្គេមនេះមាន អត្ថន័យ លើសពីនេះ ថែមទៀត គឺខ្ញុំសូម ឧទ្ទិសស៊ីហ្គេមជូន មិត្តសម្លាញ់ របស់ខ្ញុំឈ្មោះ Ah Than ដែលបាន ទទួលមរណភាព ឆ្នាំនេះ។ សង្ឃឹមថា សម្លាញ់ជួយមើលខ្ញុំ»។

កីឡាករ Dominic Anthony Dar ជាកូនកាត់ខ្មែរ-អាមេរិកដែល ឪពុកម្តាយ របស់គេបាន ឃ្លាតឆ្ងាយពី ប្រទេសកម្ពុជា ទៅអាមេរិក សម័យខ្មែរក្រហម។ រូបគេធ្លាប់ ចូលរួមជាមួយ ក្រុមបាល់បោះ ជម្រើសជាតិកម្ពុជា ៣ដងហើយ គិតទាំងឆ្នាំ២០១៧នេះ ខណៈលើក ទី១ស៊ីហ្គេម ឆ្នាំ២០១៣នៅ ប្រទេសមីយ៉ាន់ម៉ា និងលើកទី ២ស៊ីហ្គេមឆ្នាំ២០១៥ នៅប្រទេសសិង្ហបុរី៕

ដកស្រង់ពី៖ Sabay