Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តាម​ពិត​​តម្លៃ​ខ្លួន​ដែល​ Barca ​សុំ​ទិញ​ Coutinho គឺ​បង់​រំលស់​ទេ?

  • បោះពុម្ព

យោងតាម Mirror ក្រុម Barcelona ឲ្យតម្លៃខ្លួន ពិតប្រាកដ សម្រាប់ Coutinho តែ៨២,១លានផោនប៉ុណ្ណោះ ហើយ៣៦,៥លានផោន ផ្សេងទៀត នឹងផ្ដល់ឲ្យ ពេលក្រោយអាស្រ័យ តាមការលេងល្អ ឬមិនល្អ របស់ខ្សែបម្រើ សញ្ជាតិប្រេស៊ីល។

ខាងក្រោមគឺជាលក្ខខណ្ឌដែល Coutinho ត្រូវធ្វើឲ្យបានដើម្បីឲ្យ Liverpool បានប្រាក់បន្ថែមជាង៣០លានតាមក្រោយ៖ ទីមួយ៖ Coutinho អាចឈ្នះពានចាប់ពី ២ឡើងទៅក្នុងមួយរដូវកាលជាមួយ Barca ទីពីរ៖ Coutinho អាចឈ្នះ Champions League ចាប់ពី ២ឡើងទៅជាមួយ Barca ទីបី៖ Coutinho អាចឈ្នះ Ballon d'Or ពេលលេងជាមួយ Barcelona ទីបួន៖ ឈ្នះពានចាប់ពី ២ឡើងទៅ និងឈ្នះ Ballon d'Or នៅរដូវកាលតែមួយជាមួយ Barcelona។ ដោយឡែក តម្លៃខ្លួនជាង៨០លាននោះ Barcelona នឹងបង់រំលស់រយៈពេល៥ឆ្នាំ ពោលគឺមិនឲ្យម្ដងទាំងអស់ទេ៕

ដកស្រង់ពី៖ Sabay