បណ្តាញសង្គម

Ramos ឲ្យ​អាជ្ញាកណ្ដាល​​មើល​​បាល់​អង់គ្លេស​ផង ​ ក្រោយ​បាន​កាត​ក្រហម​បំបែក​កំណត់ត្រា

Sergio Ramos បាននិយាយថា គេមិន ពេញចិត្តនឹង ការទទួលបាន កាតក្រហម ពេលលេងទល់នឹង Deportivo La Coruna និងបានណែនាំ អាជ្ញាកណ្ដាល La Liga រៀនមើលបាល់ នៅអង់គ្លេសផង។

Ramos ត្រូវអាជ្ញាកណ្ដាល ផ្ដល់កាតលឿង ២ដងស្មើ កាតក្រហម បណ្ដេញចេញ ពីទីលាន ក្រោយបង្ក កំហុសលើកីឡាករ Borja Valle នៅថ្ងៃបើករដូវកាល ពេល Real Madrid យកឈ្នះ Deportivo ៣-០ ធ្វើបាន ដោយកីឡាករ Gareth Bale, Casemiro និងToni Kroos ។

ការកាត់ សេចក្ដី បែបនេះ របស់លោក Jose Luis Gonzalez ខ្សែការពារ ខាងលើបង្ហាញ ការមិនពេញចិត្តថា៖ "ពេលដែលយើង ឈ្នះពានច្រើន ដៃគូប្រជែង របស់ពួកយើង មិនសប្បាយចិត្ត ប៉ុន្មានទេ។ ខ្ញុំមិនពេញចិត្ត សម្រាប់ការ បានកាតក្រហម នេះឡើយ ប៉ុន្តែខ្ញុំគោរព តាមការសម្រេច របស់អាជ្ញាកណ្ដាល។

ពេលខ្លះ អាជ្ញាកណ្ដាល គួរមើលបាល់ នៅប្រទេស អង់គ្លេសផង ដើម្បីឲ្យពួកយើង បានលេង ច្រើនជាងនេះ។ ខ្ញុំចូលចិត្ត ប្រព័ន្ធកាត់ក្ដី របស់ពួកគេ ព្រោះនៅអឺរ៉ុប អាជ្ញាកណ្ដាលមានការអត់ឱនច្រើន លើកលែង តែអេស្ប៉ាញ"។

ដកស្រង់ពី៖ Sabay