Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

៤​ថ្ងៃ​ទៀត​វាយ ការ​ប្រកួត​​រវាង​ Floyd និង McGregor ឈាន​ដល់​ដំណាក់​កាល​ក្ដៅ

  • បោះពុម្ព

នៅសល់តែ៤ថ្ងៃទៀតទេ ពោលថ្ងៃទី ២៦ ខែ សីហា អ្នកប្រដាល់អាមេរិក Floyd Mayweather នឹងត្រូវប្រឈមមុខជាមួយអ្នកលេងក្បាច់គុនចម្រុះ Conor McGregor នៅទីក្រុង Las Vegas។ ជាមួយនឹងការហ្វឹកហាត់ពេញសាច់ អ្នកទាំងពីរនឹងបញ្ចេញស្នៀតពិសេសរៀងខ្លួន មុនទស្សនិកជនរាប់លាននាក់។ ខាងក្រោមគឺជាកាលវិភាគនៃកម្មវិធីប្រកួតរបស់ពួកគេ៖

ថ្ងៃអង្គារនេះ ទាំង Floyd និង McGregor នឹងមកដល់ទីកន្លែងណាត់ជួបប្រកួតកីឡដ្ឋាន T-Mobile អមដោយអ្នកគាំទ្ររៀងខ្លួនចាំស្វាគមន៍រៀងខ្លួន។

ថ្ងៃពុធ ធ្វើសន្និសីទកាសែតចុងក្រោយ កាលពីពេលកន្លងទៅ Mayweather និង McGregor បានធ្វើការផ្សព្វផ្សាយការប្រកួត និងសន្និសីទកាសែតច្រើនដងរួចមកហើយនៅបណ្ដាទីក្រុងធំៗមួយចំនួនដូចជា Los Angeles, Toronto និង ញីវយ៉កជាដើម។ ប៉ុន្តែនៅថ្ងៃពុធនេះអ្នកទាំងពីរនឹងរៀបចំសន្និសីទកាសែតចុងក្រោយ មុនពេលជួបគ្នាចុងសប្ដាហ៍។

ថ្ងៃព្រហស្បតិ៍ នៅថ្ងៃនោះ អ្នកទាំងពីរនឹងត្រូវឡើងលើឆាកជួបមុខគ្នាម្ដងទៀត អមដោយគូពិសេស២គូទៀតដូចជា Nathan Cleverly ជួប Badou Jack និង Gervonta Davies ប្រឈមមុខនឹង Francisco Fonseca។

ថ្ងៃសុក្រ ៖ គឺជាពេលដែលកីឡាករទាំងពីរឡើងថ្លឹងគីឡូ។ ថ្ងៃសៅរ៍៖ កម្មវិធីប្រកួតនឹងចាប់ផ្ដើម ចាប់ពីម៉ោង១០យប់តទៅនៅអាមេរិក (ត្រូវនឹងថ្ងៃអាទិត្យ ពេលព្រឹកនៅកម្ពុជា)៕

ដកស្រង់ពី៖ Sabay