Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Marseille បើ​កទ្វា​រស្វាគមន៍​ Diego Costa ដៃ​ដប់

  • បោះពុម្ព

ប្រធានក្លឹប Olympique de Marseille ដែលកំពុងលេងក្នុង Ligue 1 លោក Jacques-Henri Eyraud បាននិយាយថា ក្លឹបលោកមានលទ្ធភាពអាចនាំយកខ្សែប្រយុទ្ធ Diego Costa បាន។

Costa បច្ចុប្បន្នកំពុងស្នាក់នៅហ្វឹកហាត់នៅឯប្រទេសប្រេស៊ីល ដោយសាររូបគេលែងជាជម្រើសរបស់លោក Antonio Conte ក្នុងរដូវកាល២០១៧-១៨ទៀតហើយ។ កីឡាករវ័យ២៨ឆ្នាំរូបនេះមានបំណងចង់ទៅរកក្លឹបចាស់ Atletico Madrid ប៉ុន្តែពេលនេះ Marseille បានចូលខ្លួនមកប្រជែងយករូបគេហើយ។

“ខ្ញុំចូលចិត្តបុគ្គលិកលក្ខណៈ និងអារម្មណ៍នៃការប្រកួតរបស់គេ។ គេគួរតែមកចូលរួមជាមួយ Marseille មក។ ពេលនេះគេកំពុងស្ថិតក្នុងស្ថានភាពស្មុគស្មាញ។ ប្រសិនជាគេយល់ព្រមគ្រប់លក្ខណ ពូកយើងនឹងមានលទ្ធភាពអាចរកគេមកបាន"។ សម្ដីលោក Eyraud ប្រាប់ SFR Sport។ កាលពីរដូវកាលមុន Costa បានទាត់បញ្ចូលទី២០គ្រាប់ក្នុង Premier League និងជួយតោខៀវលើកពានថែមទៀតផង៕

ដកស្រង់ពី៖ Sabay