Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ហែមថុន​ វិទីនី​ ប្រកាស​ផ្អាក​ពី​កីឡា​ហែល​ទឹក​ក្រោយ​ចប់​ស៊ីហ្គេម ​

  • បោះពុម្ព

កីឡាការិនី ហែលទឹក ឆ្នើមកម្ពុជា ហែមថុន វិទីនី បានបង្ហើប ឲ្យដឹងថា ខ្លួននឹងដកខ្លួន ពីការហ្វឹកហាត់ ក៏ដូចជាការ ប្រកួតគ្រប់ ព្រឹត្តិការណ៍ ទាំងក្នុង និង ក្រៅស្រុក ដើម្បីទុកពេលព្យាបាល ជំងឺរលាកច្រមុះ រ៉ាំរ៉ៃ របស់ខ្លួន ដែលឈានដល់ ដំណាក់កាលវះកាត់ ទៅហើយនោះ។

ប្រាប់ឲ្យដឹង ក្រោយបញ្ចប់ ការប្រកួតវិញ្ញាសា ហែលមេអំបៅ ៥០ម៉ែត្រ ក្នុងព្រឹត្តិការណ៍ កីឡាស៊ីហ្គេម ព្រឹកថ្ងៃទី២៣ សីហា ចៅស្រីបង្កើត អតីតព្រឹទ្ធាចារ្យ កីឡាហែលទឹក ហែម ថុន ពន្យល់ថា ជំងឺនេះបាន វិវឌ្ឍដល់ ដំណាក់កាល វះកាត់ហើយ ដ្បិតវាបាន ចាប់ផ្ដើមធ្វើទុក តាំងពីឆ្នាំទៅ មកម៉្លេះ ពេលនាងទៅ ហ្វឹកហាត់ នៅខេត្តភូកេត ប្រទេសថៃ។

«នេះជា ការប្រកួត ចុងក្រោយ របស់ខ្ញុំ ដោយសារខ្ញុំ ចង់ឈប់ដើម្បី ចូលវះកាត់ ព្យាបាលឲ្យជា សះស្បើយ ឡើងវិញ។ វាចូលដល់ ដំណាក់កាលធ្ងន់ ព្រោះពេទ្យ ពិនិត្យមើលទៅ ឃើញមានគុំខ្ទុះនៅ សង្ខាងច្រមុះ ហើយតែ ធ្វើទុក្ខផ្ដាសាយ ហួលច្រមុះ និង ឈឺក្បាល»។

វិទីនី បន្តថា ដោយសារតែ មានព្រឹត្តិការណ៍ ក្រៅស្រុក ធំៗច្រើន ទើបធ្វើឲ្យនាង ដកខ្លួនទៅព្យាបាល ផ្ទុយទៅវិញ ខ្លួនត្រូវ ហ្វឹកហាត់កាន់តែ ខ្លាំងជាងមុន ដើម្បីឈានទៅ រកលទ្ធផលមួយប្រសើរ ជាងមុន។

«ខ្ញុំហ្វឹកហាត់ ទាំងផ្ដាសាយ ខ្ញុំអត់បានឈប់ទេ ដោយសារ ខ្ញុំដឹងថា សមត្ថភាព អត់ទាន់ដល់គេ ចឹងបើយើងឈឺ ហើយទម្រន់ទៅ តាមជំងឺហ្នឹង លទ្ធផលយើង កាន់តែឃ្លាត ឆ្ងាយពីគេ»។ បែបណាក្ដី អត្តពលិក រូបស្រស់ដដែល អះអាងថា ខ្លួននឹងត្រលប់ ទៅអាងហែល ទឹកជាថ្មី ក្រោយបញ្ចប់ការ សម្រាកព្យាបាល ដោយជោគជ័យ។

សម្រាប់ការ ប្រជែង ព្រឹត្តិការណ៍ ស៊ីហ្គេមលើកទី ២៩នេះ វិទីនី ធ្វើបានថេរ វេលា៣២.៩២វិនាទី ក្នុងវិញ្ញាសា ៥០ម៉ែត្រមេអំបៅ ដែលធ្វើឲ្យ នាងអស់លទ្ធភាព ឈានទៅវគ្គ ផ្ដាច់ព្រ័ត្រ ខណៈថ្ងៃទី២៥ សីហា ខាងមុខ កីឡាការិនី វ័យ២៣រូបនេះ នឹងត្រូវប្រកួត ក្នុងវិញ្ញាសា ៥០ម៉ែត្រសេរី៕ 

ដកស្រង់ពី៖ Sabay