បណ្តាញសង្គម

វាយ​ល្អ​ឥត​ខ្ចោះ​ កាអង់ដ្រេ​អា ទម្លាក់​ម្ចាស់​ផ្ទះ​​ម៉ាឡេស៊ី ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​

កីឡាការិនី វាយកូនបាល់កម្ពុជា កាអង់ដ្រេអា ដារ៉ាវី (Ka Andrea Daravy) បានកក់ មេដាយសំរឹទ្ធ ហើយដើម្បី ឡើងទៅកាន់ វគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រ បន្ទាប់ពីបាន ទម្លាក់កីឡាការិនីម្ចាស់ផ្ទះ ម៉ាឡេស៊ី ក្នុងវគ្គ៨នាក់ ចុងក្រោយ ដោយលទ្ធផល ២-០ (៦-០ និង ៦-៣ )។ ការប្រកួត វគ្គជម្រុះ ជុំទី១ កាលពីម្សិលមិញ កីឡាការិនី កម្ពុជារូបនេះ បានឈ្នះកីឡាការិនី វៀតណាម ២-០ (៦-១ និង៦-១)៕ 

 ដកស្រង់ពី៖ Sabay