បណ្តាញសង្គម

ដំណឹង​ល្អ! Ronaldo នឹង​បង្ហាញ​ខ្លួន​៩០​នាទី​ពេញ​នៅ​យប់​​នេះ​

ក្រុមស្ដេចស Real Madrid នឹងទទួលស្វាគមន៍ ប្រកួតមិត្តភាព ដណ្ដើមពាន Santiago Bernabeu Trophy ជាមួយក្រុម មកពីអ៊ីតាលី Fiorentina នៅយប់នេះ ៣:៤៥នាទី ស្របពេល Cristiano Ronaldo នឹងបង្ហាញខ្លួន ៩០ពេញតែម្ដង។

និយាយមុនការ ប្រកួតអ្នកចាត់ការ Zinedine Zidane បានបង្ហាញ គម្រោងពេលជួប ក្រុមមកពី Serie A និងទម្លាយប្រាប់ថា Ronaldo នឹងមានឱកាស លេងពេញម៉ោង។ "នេះជាការប្រកួតដ៏ សំខាន់សម្រាប់ អ្នកគាំទ្រ ពួកយើង ចង់លេងឲ្យ ល្អជារៀងរហូត។

បើករដូវកាល ពួកយើងធ្វើ មិនទាន់ បានល្អទេ ព្រោះ Ramosទទួលបាន កាតក្រហម តែពួកយើង នឹងប្រឹងលេង ឲ្យបានល្អ។ ចំពោះការប្រកួត ខាងលើយើងនឹង ឲ្យកីឡាករ លេងឲ្យបានច្រើននាទី"។ បុរសសញ្ជាតិ បារាំងបានបន្ថែម ទៀតថា៖ "ពួកយើងត្រៀម ខ្លួនរួចរាល់ កីឡាករផ្សេងៗ រួមទាំង Cristiano Ronaldo នឹងលេង៩០នាទី។

ពួកយើងមិន ចង់ឲ្យពានចេញ ពីផ្ទះទេ ពួកយើងនឹង ព្យាយាមលេង"។ ពាននេះ លេងតែមួយ ប្រកួតប៉ុណ្ណោះនឹងរក ឃើញម្ចាស់ពាន ហើយគឺរវាង ម្ចាស់ផ្ទះ Real Madrid និងក្រុមភ្ញៀវដែលបានអញ្ជើញ៕

ដកស្រង់ពី៖ Sabay