បណ្តាញសង្គម

កែ ឡេង និង អ៊ុក ស្រីមុំ កក់​កៅអី​វគ្គ១/២ហើយ​ ទោះ​សល់​១​ប្រកួត​ក្នុង​ដៃ

ប្រភេទ កីឡាប៉េតង់ កម្ពុជា លើវិញ្ញាសា វាយគូនារី គឺកីឡាការិនី កែ ឡេង ចាប់ដៃគូ ជាមួយ កីឡាការិនី អ៊ុក ស្រីមុំ បានកក់ កៅអីឡើង ទៅវគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រ ទោះសល់មួយប្រកួត ក្នុងដៃ ដែលត្រូវ ប៉ះថៃនាប្រកួត ចុងក្រោយ ក្នុងព្រឹត្តិការណ៍ កីឡាស៊ីហ្គេម លើកទី២៩ នៅប្រទេស ម៉ាឡេស៊ី។

ពីរប្រកួត របស់ប៉េតង់ កម្ពុជា វិញ្ញាសាវាយគូនារីគឺ ប្រកួតទី១ យកឈ្នះមីយ៉ាន់ម៉ា ១៣-១ និងប្រកួតទី២ យកឈ្នះ ឥណ្ឌូណេស៊ី ១៣-៥ ។ ចំណែកវិញ្ញាសា វាយគូបុរស ប្រកួតទី១ ចាញ់ថៃ ៥-១៣ ខណៈការ ប្រកួតទី២ នឹងធ្វើការ ប្រកួតជាមួយឡាវ នាម៉ោង ២រសៀលថ្ងៃនេះ។

ដកស្រង់ពី៖ Sabay