Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Man City ត្រៀម​ជះ​​លុយ​២០​លាន ទិញ​ខ្សែ​ការពារ​ម្នាក់​ទៀត

  • បោះពុម្ព

Manchester City កំពុងរៀបចំ កញ្ចប់ទឹកប្រាក់ ២០លានផោន សម្រាប់ទិញ ខ្សែការពារ Ben Gibson របស់ក្រុម Middlesbrough ដែលកំពុងលេងនៅ Championship បន្ទាប់ខកខាន ផ្ទេរ Jonny Evans។

Pep Guardiola ចង់ចុះកុងត្រា យកខ្សែការពារ កណ្ដាល ម្នាក់ទៀត មុនពេលទីផ្សារ ដោះដូរ កីឡាករ ត្រូវបិទ។ Jonny Evans ជាគោលដៅ ដំបូងរបស់ អ្នកចាត់ការ អេស្ប៉ាញ វ័យ៤៦ឆ្នាំ ប៉ុន្តែ West Brom ហាក់ស្ទាក់ស្ទើរ មិនចង់លក់ ទើបបង្វែរ ទិសដៅរក Gibson វិញ។

តាមពិតទៅ West Brom ក៏ធ្លាប់បាន ដាក់សំណើ ២ដងរួចមក ហើយតាមទិញ Ben Gibson ប៉ុន្តែ Middlesbrough ចង់រក្សាកីឡាករ រូបនេះនៅ ជាមួយក្លឹបសិន។ ដោយសារតែ អ្នកចាត់ការ West Brom លោក Tony Pulis ចង់ឃុំឃាំង Evans ទើប លោក Guardiola ដាក់ខ្លួនប្រជែង តាមទិញ Gibson ដែរ។

Gibson វ័យ២៤ឆ្នាំ គឺជាប្រធាន ក្រុមរបស់ Middlesbrough ហើយគេទើបតែ ជួយក្រុមឈ្នះ Nottingham ២-១ កាលចុងសប្ដាហ៍៕

ដកស្រង់ពី៖ Sabay