បណ្តាញសង្គម

ទូរទស្សន៍​ធំ​ក្នុង​ស្រុក នឹង​ផ្សាយ​ផ្ទាល់​ប្រកួត​រវាង​ Floyd និង McGregor ថ្ងៃ​អាទិត្យ​នេះ

ការប្រកួត ប្រដាល់ដ៏ធំ ក្នុងពិភពលោក ប្រចាំឆ្នាំ២០១៧ The Money Fight រវាងអ្នកប្រដាល់ អាមេរិក Floyd Mayweather និងអ្នកលេងក្បាច់គុន ចម្រុះអៀរឡង់ Conor McGregor នឹងមកដល់ថ្ងៃអាទិត្យ ទី២៧ សីហា នេះហើយ ខណៈទូរទស្សន៍ ធំក្នុងស្រុក CTN នឹងផ្សាយបន្តផ្ទាល់ កម្មវិធីប្រកួត ទាំងមូលនេះដែរ។

CTN នឹងផ្សាយផ្ទាល់ពីទីក្រុង Las Vegas សហរដ្ឋអាមេរិក ចាប់ពីម៉ោង ៨ ព្រឹកតទៅ (ម៉ោងនៅកម្ពុជា) ដោយមានការ សហការឧបត្ថម្ភ ពីសាប៊ូកក់សក់ក្លៀរ បុរស CLEAR Men៕

ដកស្រង់ពី៖ Sabay