បណ្តាញសង្គម

Honda ស៊ុត​១​គ្រាប់​ដំបូង​ឱ្យ​ក្លឹប​ Pachuca​ ក្រោយ​ Milan ​មិន​បន្ត​កុង​ត្រា

កីឡាករបាល់ទាត់ជប៉ុន Keisuke Honda បានស៊ុតគ្រាប់បាល់ដំបូងរបស់ខ្លួនឱ្យក្លឹបម៉ិកស៊ីកូ Pachuca ក្រោយពីកុងត្រានៅ Milan អស់សុពលភាពកាលពីខែមិថុនា ។

 គ្រាប់បាល់ចុងក្រោយរបស់កីឡាករអាចលេងក្នុងតំបន់បម្រើ និងប្រយុទ្ធវ័យ ៣១ ឆ្នាំ Honda កាលពីម្សិលមិញបានធ្វើឱ្យក្រុម Pachuca ឈ្នះក្រុម Veracruz នៅលទ្ធផល ៤ -១ នៅនាទី ៧៣ ខណៈគ្រាប់បាល់៣គ្រាប់ដំបូងរកដោយមិត្តរួមក្រុមនៅនាទីទី ១៤ នាទី ៣២ និងនាទីទី ៥៣ ។

ដោយសារតែបញ្ហារបួសកំភួនជើងធ្វើឱ្យកីឡាករ Honda ខកខានលេងឱ្យ Pachuca ៥ប្រកួតមកហើយចាប់តាំងពីចូលរួមជាមួយក្លឹប។

គួរបញ្ជាក់ថា Pachuca កំពុងស្ថិតនៅលេខរៀងទី ៥ ក្នុងលីគកំពូលម៉ិកស៊ីកូដែលមាន ១៨ ក្រុម និងមាន ៩ពិន្ទុពីការប្រកួតទាំង ៦លើកកន្លងមក ៕

ដកស្រង់ពី៖sabay new