Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រាក់ សុវណ្ណារ៉ា៖ ទោះ​ខ្ញុំ​លែង​ដឹក​នាំ​កម្ពុជា ​ឬ​មាន​បរទេស​ជំនួស កីឡាករ​ខ្មែរ​ត្រូវ​ចាំ​ពាក្យ​នេះ

  • បោះពុម្ព

លោក ប្រាក់ សុវណ្ណារ៉ា ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា តែងតាំងជំនួសលោក Leonardo ដើម្បីដឹកនាំក្រុមឱ្យអស់ប្រកួតក្នុងឆ្នាំ២០១៧នេះ។

ខណៈដែលក្រុមកម្ពុជា អស់ប្រកួតត្រឹមល្ងាចមិញនេះហើយ ដោយចាញ់ក្រុមហ្សកដានីនៅពហុកីឡដ្ឋានជាតិ ១-០។ ទន្ទឹមគ្នានេះដែរ លោក ប្រាក់ សុវណ្ណារ៉ា បានបង្ហើបថាអនាគតរបស់លោកគឺស្ថិតនៅលើសហព័ន្ធជាអ្នកសម្រេចថានៅឆ្នាំ២០១៨ដឹកនាំបន្ដទៀតឬយ៉ាងណា។

តែបើទោះជាមានបរទេសមកដឹកនាំក្ដី ក៏លោកសប្បាយចិត្តដែលបានជួយក្រុមកម្ពុជាប៉ុន្មានប្រកួតកន្លងមកដែរ។ អតីតគ្រូបង្វឹកក្លឹបអាជីពបឹងកេត ខាងលើបានបន្ដទៀតថា៖ “ទោះជាខ្ញុំមិនបានដឹកនាំកម្ពុជាក៏មិនអីដែរ សំខាន់ក្រុមរីកចំរើន។ ខ្ញុំសូមផ្ដាំទៅកីឡាករទាំងអស់ថា ត្រូវតែចាំទុក យើងលេងត្រូវសាមគ្គីគ្នា ទើបទទួលបានជ័យជម្នះ ដើម្បីជាតិយើង”។

ក្រោមការដឹកនាំ របស់លោក ប្រាក់ សុវណ្ណារ៉ា ២ប្រកួត កន្លងទៅនេះ គឺក្រុមកម្ពុជា លេងចាញ់ក្រុម មីយ៉ាន់ម៉ា ក្នុងលទ្ធផល ២-១ និងចាញ់ក្រុមខ្លាំង ហ្សកដានី ក្នុងលទ្ធផល ១-០៕

ដកស្រង់ពី៖ Sabay