Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីបំផុត ក្រុម​ទី​៣០​ដែល​បាន​ទៅ World Cup បាន​បង្ហាញ​ខ្លួន​ហើយ

  • បោះពុម្ព

បន្ទាប់ពីបំបាក់អៀរឡង់ ៥-១ កាលពីយប់មិញ ប្រទេសដាណឺម៉ាកបានក្លាយជាក្រុមទី៣០ ដែលមានសំបុត្រយន្តហោះ ទៅ World Cup ប្រទេសរុស្សីឆ្នាំក្រោយ។

កាលពីជើងទៅមួយក្រុមទាំងពីរលេងបានត្រឹមស្មើគ្នា ០-០ប៉ុណ្ណោះ។ រហូតដល់ការប្រកួតទី២ ត្បិតតែលេងក្រៅដី តែដាណឺម៉ាកបង្ហាញទម្រង់ល្អមែនទែន ដែលអាចរកបានដល់ទៅ៥គ្រាប់។

ក្នុងចំណោមគ្រាប់ទាំងអស់របស់ដាណឺម៉ាក Christian Eriksen របស់ Spurs រកបាន៣គ្រាប់ម្នាក់ឯង ឯ២គ្រាប់ទៀតធ្វើបានដោយ Andreas Christensen និង Nicklas Bendtner ខណៈគ្រាប់បាល់របស់ អៀរឡង់ទម្លុះសំណាញ់ដោយ កីឡាករ Shane Duffy។

នៅសល់ការប្រកួតឆ្លងតំបន់ជើងទីពីរ ២ប្រកួតទៀត ក្នុងនោះមាន អូស្ត្រាលី ប៉ះ ហុងឌុយរ៉ាស់ និង ប៉េរូ ជួប នូវែលហ្សេឡង់។ បន្ទាប់ប្រកួតនេះចប់ ២ក្រុមចុងក្រោយដែលអាចមានឱកាសទៅ World Cup ២០១៨ នឹងបង្ហាញខ្លួននៅសប្ដាហ៍នេះ៕

ដកស្រង់ពី៖ Sabay