Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មូលហេតុ ​FFC ​ផ្ដល់​៣៥​ម៉ឺន​ដុល្លារ ​ឱ្យ​កីឡាដ្ឋាន​ខេត្ត​កំពត ​តំ​ឡើង​បង្គោល​ភ្លើង

  • បោះពុម្ព

កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ សហព័ន្ធបាល់ទាត់កម្ពុជាបានបើកការប្រកួតលីគបាល់ទាត់យុវជនក្រោមអាយុ១៤ឆ្នាំ និង១៦ឆ្នាំ ព្រមទាំងជើងឯកនារីនៅទីរួមខេត្តកំពត ក្រោមវត្តមានប្រធានសហព័ន្ធបាល់ទាត់កម្ពុជា សៅ សុខា ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្ដម សៅ សុខា បានសរសើរដល់កីឡដ្ឋានរបស់ខេត្តកំពតដែលបានរៀបចំស្មៅបានល្អ ដោយមើលទៅពិតជាមានស្ដង់ដារពិតមែន ខណៈដែលកីឡដ្ឋាននេះនៅខ្វះតែភ្លើងបំភ្លឺពេលយប់ប៉ុណ្ណោះ។ ក្រោយពីមើលឃើញដូច្នេះហើយ ឯកឧត្តមបានសម្រេចផ្ដល់ប្រាក់៣៥ម៉ឺនដុល្លារ ដល់ខេត្តកំពតដើម្បីតំឡើងភ្លើងបំភ្លឺដល់កីឡាដ្ឋានខេត្តនេះតែម្ដង។

ជាក់ស្ដែងគម្រោងនេះត្រូវផ្ដល់ឱ្យទៅកីឡាដ្ឋានផ្សេងនោះទេ ប៉ុន្តែដោយសារតែកីឡដ្ឋានទាំងនោះមានភាពយឺតយ៉ាវខ្លាំងពេក ទើបឯកឧត្តមសម្រេចផ្ទេរគម្រោងនេះមកខេត្តកំពតតែម្ដង ដែលជាខេត្តរៀបចំបានល្អ និងមានសកម្មភាពកីឡាច្រើន។

កីឡាដ្ឋានខេត្តកំពត បានជួសជុលស្មៅធម្មជាតិកាលពីពេលកន្លងទៅ ហើយបច្ចុប្បន្ននេះក៏មានក្លឹបនៅលីគកំពូលកម្ពុជាចង់បានកីឡាដ្ឋានខេត្តនេះធ្វើជាទឹកដីរបស់ខ្លួនផងដែរ នៅរដូវកាលក្រោយនេះ។ ប្រសិនបើកីឡាដ្ឋានខេត្តកំពត ពិតជាធ្វើបានល្អមែន នោះនឹងក្លាយជាកីឡដ្ឋានល្អមួយសម្រាប់ខេត្តផ្សេងៗធ្វើតាម៕

ដកស្រង់ពី៖ Sabay