Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តើ​របួស​ច្រមុះ​របស់ Ramos អាច​ត្រូវ​អវត្តមាន​ច្រើន​ថ្ងៃ​ឬ​យ៉ាងណា?

  • បោះពុម្ព

Zinedine Zidane ពិតជាព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់តំបន់ការពារ បន្ទាប់ពី Sergio Ramos បានរបួសបាក់ខ្ទង់ច្រមុះ ក្នុងជំនួប Madrid Derby រវាង Real Madrid និង Atletico Madrid បញ្ចប់លទ្ធផល ០-០។

យ៉ាងណាមិញ តាមការចុះផ្សាយពីកាសែត Marca បញ្ជាក់ថា ខ្សែការពាររឹងមាំអេស្ប៉ាញរូបនេះ នឹងមិនត្រូវការវះកាត់អ្វីទេ ហើយអាចចូលលេងបានដោយពាក់ម៉ាសការពារ។ ដូច្នេះ Ramos នឹងអាចបង្ហាញខ្លួនប្រកួតនៅ La Liga សម្រាប់ប្រកួតបន្ទាប់ជាមួយ Malaga និងAthletic Bilbao ពេលខាងមុខ។

Ramos បានធ្វើការពិនិត្យច្រមុះបន្ថែមកាលពីថ្ងៃអាទិត្យ នៅឯមន្ទីរពេទ្យ La Moraleja ក្រោយត្រូវមួយជើងចំច្រមុះពីសំណាក់កីឡាករ Lucas Hernandez ក្នុងវគ្គទីមួយ។ កីឡាករវ័យ៣១ឆ្នាំបានញ៉ុកសំឡីដើម្បីលេងបន្ត តែដោយសារច្រមុះហើមខ្លាំងពេក ក៏សម្រេចចិត្តប្ដូរចេញនៅនាទី៤៦៕

ដកស្រង់ពី៖ Sabay