Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Cavani ប្រាប់​ថា​ Neymar នឹង​ទាត់​ប៉េណាល់ទី​ទាំង​អស់​របស់​ PSG

  • បោះពុម្ព

Edinson Cavani បានបង្ហើបថាមិត្តរួមក្រុម Neymar នឹងទាត់បាល់ប៉េណាល់ទីទាំងអស់របស់ Paris Saint-Germain មិនថានៅ Franch Ligue 1 ឬ UEFA Champions League។

ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរុយហ្គាយគឺជាអតីតអ្នកទាត់បាល់ប៉េណាល់ទីរហូតមករបស់ PSG ប៉ុន្តែភាពចម្រូងចម្រាសបានកើតមានឡើងកាលពីដើមរដូវកាលបន្ទាប់ពី Neymar និងរូបគេបានដណ្ដើមគ្នាទាត់បាល់ពិន័យប៉េណាល់ទី។

Cavani ក្រោយមកត្រូវម្ចាស់ក្លឹបផ្ដល់ឲ្យ១លានអឺរ៉ូដើម្បីបោះបង់សិទ្ធទាត់ប៉េណាល់ទីតែត្រូវសាមីខ្លួនបដិសេធ។ យ៉ាងណា ដំណោះស្រាយពេលនេះត្រូវបានរកឃើញហើយ គឺ Neymar គឺជាបេក្ខភាពទីមួយដែលត្រូវទាត់បាល់បេណាល់ទីរបស់ PSG។ ការសម្រេចខាងលើមិនមែនដោយសារ Cavani បោះបង់សិទ្ធរបស់ខ្លួនទេ គឺបើតាម Thiago Silva ឲ្យដឹងថាវាជាការសម្រេចរបស់អ្នកចាត់ការទូទៅលោក Unai Emery៕

ដកស្រង់ពី៖ Sabay