Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Rashford ថា​ចង់​ធ្វើ​ជា​អ្នក​ចាំ​ទី​នៅ​ថ្ងៃ​ណា​មួយ​

  • បោះពុម្ព

Marcus Rashford គឺជាខ្សែប្រយុទ្ធដ៏មានឥទ្ធិពលមួយរូបរបស់ Manchester United បើទោះជាមានវ័យទើបតែ២០ឆ្នាំក៏ដោយ។កីឡាករចេញពីថ្នាលយុវជនបិសាចក្រហមត្រូវរើសចូលក្នុងឈុតធំកាលពីឆ្នាំ២០១៥ នឹងរកបាន១៣គ្រាប់ចាប់តាំងពីពេលនោះមក។

ក្រោយលេចមុខលេចមាត់ក្នុងជម្រើសដំបូង ខ្សែប្រយុទ្ធស្បែកខ្មៅសញ្ជាតិអង់គ្លេសត្រូវកោះហៅចូលក្រុមជម្រើសជាតិ និងស៊ុតបញ្ចូលទីបាន២គ្រាប់។ យ៉ាងណាក៏ដោយ Rashford បានទម្លាយអាថ៌កំបាំងថាតួនាទីលេងដំបូងបំផុតរបស់ខ្លួនមិនមែនតំណែងប្រយុទ្ធទេ គឺលេងជាអ្នកចាំទី ហើយនិមិត្តរូបរបស់គេគឺ Tim Howard អតីតអ្នកចាំទី Everton។

"រដូវកាលដំបូងរបស់ខ្ញុំគឺលេងជាអ្នកចាទី។ Howard គឺជា Idol របស់ខ្ញុំ ហើយខ្ញុំមានអាវគាត់មួយចំនួននៅផ្ទះ"។ ខ្សែប្រយុទ្ធដែលមានស្រុកកំណើតនៅតំបន់ Wythenshawe ភាគខាងត្បូងទីក្រុង Manchester បាននិយាយបែបលេងសើចថាបើមានឱកាសរូបគេក៏ចង់ធ្វើជាអ្នកចាំទីវិញដែរនៅថ្ងៃអនាគត៕

ដកស្រង់ពី៖ Sabay