Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ភ្នំពេញ​ក្រោន ​ត្រូវ​ការ​អ្នក​គាំទ្រ​ល្ងាច​នេះ ​ដើម្បី​តតាំង​ជាមួយ​ណាហ្គាវើល

  • បោះពុម្ព

ការប្រកួតពានរង្វាន់ Hun Sen Cup ជុំទី២ នៃវគ្គ៨ក្រុមចុងក្រោយ នឹងត្រូវដំណើរការប្រកួតនៅល្ងាចនេះហើយ ដោយមានក្រុមខ្លាំងៗជាច្រើនត្រូវប៉ះគ្នានិងកាត់សេចក្ដីរក៤ក្រុមឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រផងដែរ។

ក្នុងនោះ គេសង្កេតឃើញភ្នំពេញក្រោន នឹងត្រូវធ្វើការធ្ងន់នៅក្នុងដីខ្លួនឯង ត្បិតអីកាលពីជើងទី១កន្លងទៅ ពួកគេបានចាញ់ក្រុមណាហ្គាវើលក្នុងលទ្ធផល ២-១ រួចទៅហើយ។ កីឡាករជើងចាស់ អ៊ុក សុធី បានបញ្ជាក់ថាក្រុមទាំងមូលបានហ្វឹកហាត់យ៉ាងខ្លាំងសម្រាប់ការត្រៀមប្រកួតនេះ។

ជាក់ស្ដែង ការប្រឹងប្រែងរបស់កីឡាករ ក៏ត្រូវការលើកទឹកចិត្តពីអ្នកគាំទ្រផងដែរ។ ខ្សែបម្រើខាងលើចង់ឃើញអ្នកគាំទ្រភ្នំពេញក្រោនមកលើកទឹកចិត្តក្នុងការប្រកួតនេះឱ្យបានច្រើននៅវេលាម៉ោង៦ល្ងាចនេះ ដើម្បីជំរុញកម្លាំងចិត្តកីឡាករក្រោនទាំងអស់ ទទួលបានលទ្ធផលល្អសម្រាប់ការប្រកួតសំខាន់។ ការចូលរួមរបស់អ្នកគាំទ្រ គឺជាអ្វីដែលមិនអាចខ្វះបាន និងជាកម្លាំងចិត្តដល់កីឡាករគ្រប់ៗរូប៕

ដកស្រង់ពី៖ Sabay