Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Neymar ​ស្ដី​ឱ្យ​អ្នក​កាសែត ​សាំមែស ​សួរ​តែ​រឿង Real Madrid

  • បោះពុម្ព

កាលពីប៉ុន្មានសប្ដាហ៍មុន មានដំណឹងថាក្លឹប Real Madrid ចាប់អារម្មណ៍ក្នុងការនាំយក Neymar ពីក្រុម PSG ទៅលេងនៅអេស្ប៉ាញវិញ ដើម្បីជំនួសតំណែងរបស់ Cristiano Ronaldo ។

ទាក់ទិននឹងរឿងនេះដែរ ឱ្យតែមានឱកាស ក្រុមអ្នកកាសែតតែងតែព្យាយាមសួរទៅ Neymar ជានិច្ច ដើម្បីបានដំណឹងថាវាជារឿងពិតឬអត់ នឹងបានយកទៅចុះផ្សាយឱ្យមិត្តអ្នកអានបានដឹងច្បាស់ទាំងអស់គ្នា។ ដោយសារតែមានការជីកឫសជីកគល់យ៉ាងនេះហើយ បានធ្វើឱ្យខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីលមានការធុញទ្រាន់យ៉ាងខ្លាំង ហើយបោះពាក្យសម្ដីមិនសមរម្យខ្លះដាក់អ្នកកាសែតផងដែរ។

អំឡុងពេលជួយក្រុម PSG ឈ្នះ Celtic ៧-១ កាលពីពេលកន្លងទៅនោះ ខ្សែប្រយុទ្ធឆ្នើមម្នាក់នេះបាននិយាយដាក់អ្នកកាសែតថា "អ្នកពិតជាមនុស្សគួរឱ្យធុញទ្រាន់មែនទែន សួរតែសំនួរដដែលៗ ទាក់ទងនឹង Real Madrid ”។

ការឆ្លើយដូច្នេះ ធ្វើឱ្យមានមតិខ្លះគិតថា កីឡាកររូបនេះប្រហែលជាមិនពេញចិត្តចំពោះរឿងទៅលេងនៅក្រុមរបស់លោក Zidane នោះទេ។Neymar លេងឱ្យ PSG រដូវកាលនេះ ធ្វើបានល្អមែនទែន ដោយជួយក្រុមបង្កើតកំណត់ត្រាមិនចាញ់សោះក្នុងវគ្គជម្រុះ UEFA Champions League ស្របពេលនៅលីគបារាំងវិញ ពួកគេក៏កំពុងធ្វើបានល្អផងដែរ៕



ដកស្រង់ពី៖ Sabay