បណ្តាញសង្គម

ក្មេង​ចំនួន ៤៨៨ នាក់​ ចូល​រួម​ប្រកួត​ពាន Toyota Junior Cambodia Cup 2017

ក្មេងចំនួន ៤៨៨ នាក់ ដែលមកពី ២៤ សាលាក្នុងរាជធានីភ្នំពេញ នឹងចូលរួមប្រកួតពានរង្វាន់ 'Toyota Junior Cambodia Cup 2017 នៅទីលាន V & Y Soccer Club ម្ដុំជ្រោយចង្វានាថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ។

បើតាមសម្ដីលោក Tai saito នាយកប្រតិបត្តិនៃក្រុមហ៊ុន GFA សូរិយា ដែលជាអ្នករៀបចំបានឲ្យដឹងថា ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណង ដើម្បីអភិវឌ្ឍន៍វិស័យបាល់ទាត់នៅកម្ពុជា ដោយផ្ដោតលើការបណ្ដុះបណ្ដាលក្មេងៗ និងតម្រង់ទិសកុមារឲ្យស្រលាញ់កីឡាបាល់ទាត់។

បន្ថែមលើសពីនេះអាចឲ្យកុមារជៀសផុតពីគ្រឿងញៀន។ ព្រឹត្តិការណ៍នេះត្រូវបានបង្កើតឡើងចំនួន ២ លើករួចមកហើយនៅកម្ពុជា ដោយផ្ដោតគោលបំណងសំខាន់គឺការធ្វើ football clinics ដែលបង្ហាត់បង្ហាញសមត្ថភាពដោយអ្នកជំនាញមកពីប្រទេសជប៉ុន និងបង្កើតជាពានខាងលើឲ្យក្មេងៗបានចូលរួមប្រកួតប្រជែងលេង ដើម្បីបង្កើតភាពសប្បាយរីករាយ។

ការប្រកួតបែងចែកជា ៤ ពូល ហើយធ្វើការប្រកួតជម្រុះនៅតាមពូលនីមួយៗ ស្វែងរកក្រុមខ្លាំងចំនួន ១២ ទៅលេង វគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅពហុកីឡដ្ឋានជាតិ៕




ដកស្រង់ពី៖ Sabay