Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អតីត​អ្នក​ចាត់​ការ​ West Ham បដិសេធ​​ West Brom ព្រោះ​មូលហេតុ​គ្រួសារ​

  • បោះពុម្ព

Slaven Bilic ដែលទើបត្រូវ West Ham បណ្ដេញចេញ ពីការងារ កាលពីពេលថ្មីៗ បានមាន ហាងឆេង វិញភ្លាមដោយ ត្រូវក្លឹប West Brom ទាក់ទងទៅដឹកនាំ។

ម្ចាស់ក្លឹបមានមូលដ្ឋាននៅ The Hawthorns ជាជនជាតិចិនចង់បានលោក Bilic ទៅធ្វើជាអ្នកចាត់ការទូទៅ ថ្មីបន្ទាប់ពីពួកគេទើបតែបញ្ឈប់លោក Tony Pulis ដែរកាលពីថ្ងៃច័ន្ទកន្លងទៅ។ យ៉ាងណាក៏ដោយអ្នកចាត់ការសញ្ជាតិក្រូអាតបានច្រានចោលសំណើក្រោមហេតុផលថាចង់ចំណាយពេលជាមួយគ្រួសារមួយរយៈមុននឹងត្រឡប់ទៅការងារបាល់ទាត់វិញ។

កាលនៅជាកីឡាករបុរសវ័យ៤៩ឆ្នាំធ្លាប់លេងនៅ Premier League ឲ្យក្លឹប Everton និង West Ham។ លោកធ្លាប់ទទួលភាពជោគជ័យដឹកនាំជម្រើសជាតិក្រូអាតទម្លាក់អង់គ្លេសចេញពីវគ្គជម្រុះពានទ្វីបអឺរ៉ុបកាលពីឆ្នាំ២០០៧។ មុនកាន់ការងារនៅ West Ham ក្នុងឆ្នាំ២០១៥ Bilic ធ្លាប់ដឹកនាំក្លឹបអាជីពមួយចំនួនដែរនៅប្រទេស រុស្ស៊ី និងទួរគី៕

ដកស្រង់ពី៖ Sabay