បណ្តាញសង្គម

Bale ត្រលប់​មក​វិញ​ហើយ ក្រោយ​អវត្តមាន​១១​ប្រកួត

Gareth Bale នឹងវិលមកទីលានវិញនៅយប់ថ្ងៃអង្គារនេះបន្ទាប់ជាពីរបួស ពេល Real Madrid ស្វាគមន៍ ក្រុមនៅលីគទី៣ Fuenlabrada ក្នុងពាន Copa del Rey។

កីឡាករវែលរូបនេះបានរបួសសាច់ដុំកំភួនជើងកាលពីថ្ងៃទី២៦ ខែ កញ្ញា ឆ្នាំ ២០១៧ ក្នុងពានរង្វាន់ Champions League ពេល Madrid ជួប Borussia Dortmund។ របួសកំភួនជើងទើបតែជាដាច់មិនទាន់បានប៉ុន្មាន ស្រាប់តែរបួសសរសៃពួរក៏បានកើតឡើងមួយផ្សេងទៀតលើ Bale ធ្វើឲ្យគេខកខានលេងអស់១១ប្រកួតឲ្យស្ដេចស Madrid នេះបើកគិតគ្រប់ការប្រកួត។

កីឡាករវ័យ២៨ឆ្នាំទើបតែបានលេង៨ប្រកួតប៉ុណ្ណោះឲ្យក្រុមជើងឯក Champions League ១២សម័យខាងលើ ហើយមិនទាន់បានចាប់ដៃគូជាមួយ Cristiano Ronaldo និង Karim Benzema លេងនៅទីលាននៅឡើយទេក្នុងរដូវកាលនេះ៕

ដកស្រង់ពី៖ Sabay