បណ្តាញសង្គម

ក្រោយ​ក្លាយ​ជា​គ្រូ​ជម្រើស​ជាតិ​ កែ ឡេង ​មិន​ទាន់​សម្លឹង​ឃើញ​អ្នក​ស្នង

ម្ចាស់មេដាយមាសពិភពលោកបីជំនាន់កីឡាប៉េតង់កីឡាការិនី កែ ឡេង បានចូលកាន់តំណែងជាគ្រូជម្រើសជាតិកាលពីពេលថ្មីៗនេះ ទន្ទឹមនឹងនោះអ្នកស្រីមិនទាន់រកឃើញកីឡាការិនី ដែលអាចស្នងពីខ្លួនបានឡើយ។

ក្រោយបញ្ចប់ការប្រកួតថ្នាក់ជាតិកីឡាប៉េតង់ឆ្នាំ២០១៧ នៅពហុកីឡដ្ឋានជាតិកាលពីចុងសប្ដាហ៍កន្លងទៅ អ្នកស្រីបានទម្លាយថា ខ្លួនបានចូលកាន់ជាគ្រូបង្វឹកមួយរយៈហើយ។ ក្នុងការចូលកាន់តំណែងនេះ អ្នកស្រីបានដើរសម្លឹងរកមើលអ្នកមានសមត្ថភាព ដែលអាចស្នងខ្លួនមិនទាន់បានឡើយ។

ម្ចាស់មេដាយមាសរូបនេះបញ្ជាក់ថា ទោះមិនទាន់ឃើញល្អទាំងស្រុង ក៏មានក្មេងៗមួយចំនួនអាចមានសមត្ថភាពល្អយកមកបណ្ដុះបណ្ដាលបាន ប៉ុន្តែទន្ទឹមនឹងនោះពួកគេនៅស្ទើរស្មារតី។ ពិសេសគឺពួកគេចូលចិត្តលេងសើចច្រើន ដែលមើលទៅហាក់មិនមានការប្រឹងប្រែងហ្វឹកហាត់ឲ្យបាន ១០០ %។

អ្នកគ្រូបន្ថែមថា ទោះចូលកាន់តំណែងជាគ្រូបង្វឹកពិតមែន ប៉ុន្តែនៅពេលចូលរួមប្រកួតលើឆាកអន្តរជាតិអ្នកស្រីនៅតែអាចចូលរួមប្រកួតតំណាងប្រទេសកម្ពុជាបានដដែល៕

ដកស្រង់ពី៖ Sabay