Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Dembele សន្យា​២​សប្ដាហ៍​ទៀត​ចូល​ហ្វឹកហាត់​វិញ​

  • បោះពុម្ព

Ousmane Dembele បានសន្យាថានឹងត្រឡប់ទៅហ្វឹកហាត់ជាមួយ Barcelona វិញយ៉ាងយូរ២សប្ដាហ៍ទៀត។

ខ្សែបម្រើស្លាបសញ្ជាតិបារាំងអវត្តមានពីទីលានប្រកួតជាច្រើនខែមកហើយ ក្រោយរងរបួសសរសៃពួរក្នុងប្រកួតទី៣ឲ្យ Barcelona កាលពីដើមរដូវកាល។ ភ្លាមៗក្រោយរបួសគ្រូពេទ្យបានស្មានថារូបគេទំនងជាលេងបានវិញនៅដើមឆ្នាំ២០១៨។

យ៉ាងណាពេលនេះសាមីខ្លួនបានចេញមកអះអាងថារបួសសរសៃពួរបានធូរស្រាលលឿនជាងការរំពឹងទុក ហើយរូបគេអាចទៅហ្វឹកហាត់វិញនៅដើមខែធ្នូខាងមុខ។ "២សប្ដាហ៍ទៀតខ្ញុំនឹងទៅហ្វឹកហាត់ជាមួយក្រុមវិញ។

ជាក់ស្ដែងខ្ញុំតែហ្វឹកហាត់តិចៗរាល់ថ្ងៃ មិនថាថ្ងៃឈប់សម្រាក ឬថ្ងៃអាទិត្យឡើយ ដើម្បីរក្សាកាយសម្បទា"។ Dembele ត្រូវ Barca ទិញពី Dortmund ក្នុងតម្លៃ១០៥លានអឺរ៉ូកាលពីដើមរដូវកាលដើម្បីជំនួស Neymar ដែលទៅលេងនៅ PSG៕

ដកស្រង់ពី៖ Sabay