Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ល្បុក្កតោ​ថ្នាក់​ជាតិ​ឆ្នាំ​២០១៧ នឹង​រៀប​ចំ​នៅ​ដើម​ខែ​ក្រោយ

  • បោះពុម្ព

ព្រឹត្តិការណ៍ ប្រកួតថ្នាក់ជាតិ របស់សហព័ន្ធ គុនល្បុក្កតោ នឹងរៀបចំឡើង ចន្លោះពីថ្ងៃទី៩ ដល់ ១១ ខែធ្នូ ឆ្នាំ២០១៧ នៅអគារ ដំបូលទូក ក្នុងបរិវេណ សកលវិទ្យាល័យ ភូមិន្ទភ្នំពេញ។

តាមការបញ្ជាក់របស់លោក អ៊ូ តារា អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបានឲ្យដឹងថា ការចុះឈ្មោះ នឹងបិទនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧។ បើគិតត្រឹមពេលនេះអ្នកដែលបានចុះឈ្មោះរួចរាល់មានចំនួន ១២០ នាក់ហើយ ប៉ុន្តែចំនួននេះ នឹងមានការកើនឡើង។

លោកបង្ហាញពីគោលបំណងថា ព្រឹត្តិការណ៍នេះបង្កើតឡើង ដើម្បីផ្ដល់ឱកាសឲ្យកីឡាករនៅតាមបណ្ដាខេត្តបានបង្ហាញសមត្ថភាព។ អ្វីដែលពិសេសអាចឲ្យកីឡាករមើលឃើញពីចំណុចខ្វះខាតរបស់ខ្លួនឯង ហើយយកចំណុចទាំងអស់ទៅកែប្រែ ដើម្បីទិសដៅយូរអង្វែងជារួមគឺឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម។

ព្រឹត្តិការណ៍ប្រកួតថ្នាក់ជាតិកីឡាគុនល្បុក្កតោ បានចាប់ផ្ដើមរៀបចំដំបូងបង្អស់នៅឆ្នាំ២០១៤ ដោយធ្វើឡើងជារៀងរាល់ឆ្នាំ៕

ដកស្រង់ពី៖ Sabay