Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចុង​សប្ដាហ៍​នេះ ​នឹង​រក​ឃើញ​ក្រុម​កំពូល​កម្ពុជា​ទៅ​លេង Mekong Cup ​ហើយ

  • បោះពុម្ព

នាចុងសប្ដាហ៍នេះ ការប្រកួតលីគកំពូលកម្ពុជា នឹងត្រូវដឹងច្បាស់ហើយថាក្រុមណាជាអ្នកឈរកំពូលតារាង ចាប់យកឱកាសទៅលេងពានរង្វាន់ Mekong Cup ។

គិតត្រឹមបច្ចុប្បន្នព្រះខ័នរាជស្វាយរៀងកំពុងឈរនៅចំណាត់ថ្នាក់លេខ១កំពូលតារាង ប៉ុន្តែលើសក្រុមលេខ២ បឹងកេតតែ១ពិន្ទុប៉ុណ្ណោះ។ ខណៈដែលប្រកួតចុងក្រោយក្រុមរបស់លោក សុំ វ៉ាន់ដេត ត្រូវធ្វើការធ្ងន់ថែមទៀត ដោយប៉ះជាមួយភ្នំពេញក្រោន ស្របពេលដែលបឹងកេតប៉ះត្រឹមក្រុមមិនសូវខ្លាំង អាស៊ីអឺរ៉ុបប៉ុណ្ណោះ

។ ដូចគ្នានេះដែរ ណាហ្គាវើល ដែលឈរនៅចំណាត់ថ្នាក់លេខ៣នោះ ក៏មានពិន្ទុស្មើជាមួយបឹងកេតដែរ ដូច្នេះពួកគេក៏នៅតែមានភាគរយក្នុងការឡើងទៅឈរនៅចំណាត់ថ្នាក់លេខ១វិញ ប្រសិនបើព្រះខ័នរាជស្វាយរៀង និងបឹងកេត បរាជ័យនៅប្រកួតចុងក្រោយនេះ។

បញ្ជាក់ថាក្រុមកំពូលតារាងនៅលីគកំពូលកម្ពុជា នឹងមានឱកាសបានកៅអីលេងពានរង្វាន់ Toyota Mekong Cup ដោយត្រូវប៉ះជាមួយក្រុមវៀតណាមក្នុងការប្រកួតជុំទី១។ ដោយជុំនេះ ប្រសិនបើក្រុមមួយណាធ្លាក់ ក៏មានរង្វាន់លើកទឹកចិត្ត១ម៉ឺនដុល្លារផងដែរ៕

ដកស្រង់ពី៖ Sabay